2025-05-06 11:32
9

បន្ទាយមានជ័យ៖ បុរសម្នាក់ ខឹងប្រពន្ធសុំលែង បានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញផ្ទះឪពុក-ម្តាយក្មេកឆះគ្មានសល់ ត្រូវបានកម្លាំងនគរបាលឃាតខ្លួនភ្លាមៗ។ 
ករណីនេះ កើតឡើងនៅសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ៏យ។
ភ្លាមៗនោះ សមត្ថកិច្ចចេញអន្តរាគមន៍ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣ គ្រឿង បាញ់ពន្លត់ទើបគ្រប់គ្រងស្ថានការ ១០០%។ 
ចំពោញមូលហេតុនៃការឆេះសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីរកូនប្រសារជាអ្នកដុត ដោយសារខឹងប្រពន្ធខ្លួនសុំលែង។ 
ការខូចខាតសម្ភារ: ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្កសីមានទំហំ ៩ម៉ែត្រx១២ម៉ែត្រ មាន ចំនួន ០៧ បន្ទប់ ឆេះសម្ភារៈខូចខាត ឯកសារ ប្លង់ដី និងរបស់ប្រើប្រាស់អស់ទាំងស្រុង សរុបថវិកាប្រហែល ១២.០០០.០០០លានរៀល៕