2025-05-06 13:42
11

បន្ទាយមានជ័យ : បងប្អូនប្រជាពលរដ្ឋបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ ស្ថិតនៅក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំនួន៣២គ្រួសារ  មន្ត្រីសង្ឃស្រុកមង្គលបូរីបានផ្តល់អំណោយនិងថវិកាមួយចំនួនដើម្បីជួយសម្រាលបន្ទុកគ្រួសារដែលបានទទួលរងផលប៉ះពាល់និងជួបការលំបាកខ្លាំង។
មន្ត្រីសង្ឃអោយដឹងកាលពីថ្ងៃទី៥ខែឧសភា ឆ្នាំ២០២៥ ថា : ដោយពិនិត្យឃើញ ពីការលំបាករបស់ញោមញាតិពុទ្ធបរិស័ទរងគ្រោះបានរៀបចំមកទទួលអំណោយពីព្រះមន្ត្រីសង្ឃ ស្រុកមង្គលបូរីនិងមន្ទីរធម្មការ និងសាសនាខេត្ត។
ហើយសាខាកាកបាទក្រហមខេត្ត បានផ្តល់នូវអំណោយមនុស្សធម៌រួចរាល់ផងដែរ។ 
ព្រះតេជគុណ ប៉ែន សាវុធ និងជាព្រះចៅអធិការវត្តស្រះរាំង មានសង្ឈដីកាថា : ការផ្តល់អំណោយថវិកាជូនដល់បងប្អូន ញាតិញោមពេលនេះ គឺជាការចូលរួមចំណែកកាត់បន្ថយនៃការ របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខតែជីវភាព។
ហើយនេះគឺជាសក្ខីភាពមួយបង្ហាញឲ្យឃើញពីទឹកចិត្តខ្មែរជួយខ្មែរ ដោយមិនទុកឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។ 
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះព្រះមន្ត្រីសង្ឃស្រុកមង្គលបូរី និងមន្ទីរធម្មការនិងសាសនាខេត្ត ដែលបានជួយផ្តល់នូវអំណោយទាំងនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ៕