2024-12-16 21:27
155

កំពង់ស្ពឺ៖ បុរសម្នាក់ខណៈកំពុងដើរចាក់ត្រីសុខស្រាប់តែ ក្អូតឈាមស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវចូលភូមិកោះវៀន សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសុន សុខ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបកសិករ រស់នៅភូមិកោះវៀនសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។មុនពេលកើតហេតុ  ជនរងគ្រោះបានដើរចាក់ត្រី លុះពេលទៅដល់ចំណុចខាងលើស្រប់តែក្អួតឈាមស្លាប់បាត់បង់ ជីវិត តែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ និងមានការបំភ្លឺពីក្រុមគ្រួសារ ផងនោះសមត្ថកិច្ចបានបញ្ជាក់ជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ រើឡើងវិញទើប បណ្តាល ឲ្យក្អួតឈាមស្លាប់បែបនេះ ។

សពជរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី។