2025-11-17 18:31
8

ភ្នំពេញ៖   ក្រោយមានការបែកធ្លាយសំលែងរបស់លោកផ្ដាយ៣ម្នាក់ប្រើប្រាស់ពាក្យសំដីមិនសមរម្យហៅកូនចៅខ្លួនសុទ្ធតែអាម៉ឹង និងពាក្យអសរុះជាច្រើនទៀតត្រូវបានចែកចាយពេញបណ្ដាញសង្គមផ្ទុះកក្រើកអស់៣ឋាន ព្រោះតួនាទីបុណ្យស័ក្កពាក់ដល់ផ្កាយតែពាក្យសំដីហាក់បីគ្មានសីលធម៌និងក្រមសីលធម៌នោះ។  ពេលនេះលោកផ្កាយ៣ ស៊ាងធារិទ្ធ ដែលមានតួនាទីជាអគ្គស្នងការរងនគរបាលជាតិ ត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវនិងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យ នគរបាលជាតិកម្ពុជាហើយ បន្ទាប់ពីបានប្រើប្រាស់ពាក្យពេចន៍និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទខ្លួន។ នេះបើតាមចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ វិច្ឆិការ ២០២៥នេះ ៕