2024-12-16 21:19
156

ខេត្តប៉ៃលិន៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកនិងកម្លាំង ប៉ុស្តិ៍ឃុំស្ទឹងកាច់ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យនៃស្នងការដ្ឋានខេត្តក្នុងនោះដែលក៏មានកម្លាំងរដ្ឋបាលស្រុកសាលាក្រៅ,កម្លាំងវរ:ការពារព្រំដែនជើងគោក,កម្លាំងប្រជាការពារ បានសហការគ្នាចុះជួយ ពន្លត់ការ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង ០៩ និង ១៥ នាទី ថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២៤  ស្ថិតនៅចំណុចក្បែរផ្សារតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចជំនាញបានដឹងថា៖ ផ្ទះដែលឆាបឆេះដោយទុស្សេខ្សែភ្លើង ម្ចាស់ផ្ទះឈ្មោះ ហួន សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ករណីខាងលើនេះសមត្ថកិច្ចបានបន្តថា មូលហេតុការអគ្គិភ័យឆាបឆេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយផ្កាភ្លើងក៏បានទៅប៉ះជាមួយឃ្លាំងស្ទុកអីវ៉ាន់ប្រភេទជ័រ នៃជាន់ខាងលើបណ្ដាលអោយឆេះខូចខាតជាន់ខាងលើទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណ ១១,៥០០ដុល្លារ  ។ 

ករណីឆេះនេះប្រើប្រាស់រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលបាលខេត្តប៉ៃលិន ដើម្បីបាញ់ពន្លត់ ចំនួន ០៥គ្រឿង។ 

ជាមួយនិងការឆេះនេះដែរគេសង្កេតឃើញមានការចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដោយលោកសៀ សុខុមអភិបាលស្រុកសាលាក្រៅដោយធ្វើការពន្លត់ទាន់ពេលវេលាដោយចំណាយពេលតែ៣០នាទីប៉ុណ្ណោះ នេះជាការយកចិត្តទុក្ខដាក់ខ្ពស់ពីអាជ្ញាធរដែនដី ហើយប្រជាពលរដ្ឋបានថ្លែងអំណរគុណបំផុតចំពោះកំលាំងនគរបាលគ្រប់លំដាប់ដែលចុះជួយអន្តររាគមន៍ទាន់ពេលវេលា៕