
ស៊ីរី៖ រដ្ឋាភិបាលស៊ីរីហាក់ដូចជាធ្លាក់ចុះ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប្រឆាំងបាននិយាយថាពួកគេបានចូលក្រុមដាម៉ាស បន្ទាប់ពីការឈានទៅមុខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយអ្នកឃ្លាំមើលសង្គ្រាមប្រឆាំងស៊ីរីបានរាយការណ៍ថា ប្រធានាធិបតី Bashar Assad ពេលនេះបានចាកចេញពីប្រទេសហើយ។
មន្ត្រីយោធាជាន់ខ្ពស់ស៊ីរីពីរនាក់បានប្រាប់សាព័ត៌មានរ៉យទ័រ (Reuters) ថា លោកអាសាដ (Assad) បានហោះចេញពីទីក្រុង Damascus កាលពីថ្ងៃអាទិត្យទៅកាន់ទិសដៅមិនស្គាល់មួយ។ ហើយសេតវិមានក៏បានបញ្ជាក់ប្រាប់ CBS News ដែរថា ខ្លួនមិនបានដឹងអំពីកន្លែងលាក់ខ្លួនរបស់លោក អាសាដ (Assad) នោះទេ។
មន្ត្រីអាមេរិកបាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីរ៉ង់ដែលការពារលោកអាសាដ ត្រូវបានជម្លៀសចេញពីប្រទេសស៊ីរី។ ហើយក្រុមបះបោរស៊ីរីបានទៅដល់ទីក្រុង Damascus កាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃការវាយលុកដែលមានចលនាយ៉ាងឆាប់រហ័ស ដែលបានឃើញពួកគេដណ្ដើមកាន់កាប់ទីក្រុងធំៗ មួយចំនួនរបស់ប្រទេសស៊ីរី។ វាជាលើកទីមួយហើយដែលកងកម្លាំងប្រឆាំងបានទៅដល់ទីក្រុង Damascus ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលទាហានស៊ីរីដណ្ដើមបានមកវិញនូវតំបន់នានានៅឯជាយក្រុង បន្ទាប់ពីការឡោមព័ទ្ធអស់រយៈពេលជាច្រើនឆ្នាំ។
របៀបដែលជម្លោះបានកើតឡើង មនុស្សរាប់ពាន់នាក់កំពុងតែភៀសខ្លួនចេញពីតំបន់ ចំពេលដែលមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងសង្គ្រាមស៊ីវិល ដែលបានបន្តរលត់ដោយគ្មានការរីកចម្រើនខ្លាំងពីភាគីណាមួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទាល់តែក្រុមឧទ្ទាមបានវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានកើតឡើងប្រហែលជាកាលពីពីរសប្ដាហ៍មុន។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ រុស្ស៊ី និងទួលគី គ្រោងនឹងជួបពិភាក្សាគ្នាអំពីស្ថានការណ៍នៅស៊ីរី។ ហើយទួលគី គឺជាអ្នកគាំទ្រដ៏សំខាន់របស់ក្រុមឧទ្ទាមដែលចង់ផ្ដួលរលំលោកអាសាដ។
អ្នកកាទូតកំពូលរបស់ប្រទេសកាតា បាននិយាយរិះគន់លោក អាសាដ ចំពោះការខកខានក្នុងការទាញយកប្រយោជន៍ពីការប៉ះទង្គិចគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជាការជួយដោះស្រាយបញ្ហាមូលដ្ឋានរបស់ប្រទេស។ លោកបាននិយាយថា “លោកអាសាដមិនបានចាប់យកឱកាសនេះ ដើម្បីចាប់ផ្ដើមចូលរួម និងស្ដារទំនាក់ទំនងរបស់លោកជាមួយប្រជាជនរបស់លោកទេ” ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការដួលរលំនៃទីក្រុង Daraa និង Sweida នៅព្រឹកថ្ងៃសៅរ៍ កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅតែបន្តគ្រប់គ្រងរាជធានីខេត្តប្រាំគឺ Damascus, Homs, Quneitra, Latakia និង Tartus នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
ហើយកាលពីថ្ងៃ សុក្រ ក្រុមយុទ្ធជនគាំទ្រដោយសហរដ្ឋអាមេរិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ បានដណ្ដើមយកផ្នែកធំទូលាយនៃខេត្ត Deir el-Zour ភាគខាងកើតដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ីរ៉ាក់ ក៏ដូចជាខេត្តដែលមានឈ្មោះដូចគ្នា។ ការដណ្ដើមយកតំបន់ដែលនៅ Deir el-Zour គឺជាការវាយលុកដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ដោយសារតែតំបន់នេះគឺជាច្រកផ្លូវទៅកាន់ច្រករបៀងដែលតភ្ជាប់សមុទ្រមេឌីទែរ៉ាណេទៅកាន់អ៊ីរ៉ង់ ដែលជាខ្សែផ្គត់ផ្គង់សម្រាប់យុទ្ធជនគាំទ្រដោយអ៊ីរ៉ង់ រួមទាំងក្រុមហេសបូឡារបស់លីបង់ផងដែរ៕



