2024-12-08 17:12
131

ក្រចេះ៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ និងក្រុមការងារស្រុកស្នួល បានដាក់គោលដៅត្រួតពិនិត្យ ក្នុងភូមិសាស្ត្រស្រុកឆ្លូង និងស្រុកស្នួល បានធ្វើការត្រួតពិនិត្យរថយន្តខុសបច្ចេកទេស ចំនួន ០៣គ្រឿង ដោយឃាត់ទុក និងតម្រូវឱ្យម្ចាស់យានយន្តកាត់ទ្រុងចេញ។

ប្រភពបានឱ្យដឹងថា ចំពោះការឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស០គ្រឿង ខាងលើ គឺក្រុមការងារតម្រូវឱ្យកាត់ទ្រុងតចេញនៅនិងកន្លែងត្រួតពិនិត្យ រួចធ្វើកិច្ចសន្យាឱ្យម្ចាស់យានយន្តបញ្ឈប់ការកែច្នៃ និងតទ្រុងខុសលក្ខណៈបច្ចេកទេសបែបនេះតទៅទៀត ព្រោះវានាំឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។

 រថយន្តខុសបច្ចេកទេសទាំង៣គ្រឿង ត្រូវបានឃាត់នៅស្រុកឆ្លូង មាន ០១គ្រឿង ពាក់ស្លាកលេខ ស្ទឹងត្រែង 3A-0180 តទ្រុងលើស .៤០m, នៅស្រុកស្នួល មាន ០២ គ្រឿង ពាក់ស្លាកលេខ សៀមរាប 3A-3462 តទ្រុងលើស .៧០និងស្លាកលេខ កំពង់ចាម 3A-6228 តទ្រុងលើស .៣០m 

ក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមការងារបានណែនាំឱ្យអ្នកបើកបរ ឬម្ចាស់រថយន្ត មិនត្រូវតទ្រុងបន្តទៀតមិនត្រូវផ្ទុកទំនិញសំពីងសំពោង,មិនត្រូវបំពាក់ភ្លើងបំភ្លឺខុខុសបច្ចេកទេសរថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់។ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំក្រុមការងារនឹងអនុវត្តទៅតាមច្បាប់តឹងរឹងបំផុត៕