
ភ្នំពេញ៖ លទ្ធផលការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងពូល A រវាងជម្រើសជាតិកម្ពុជា និងទីម័រខាងកើត នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ គឺ (CAM 4-0 TLS)។
ការប្រកូតដ៏ស្វិតស្វាយរយៈពេល៩០នាទី រវាងក្រុមកម្ពុជា និងទីម័រខាងកើត ក្នុងពូល A នេះ គឺអាយុក្រោម២២ឆ្នាំ គឺកម្ពុជា 4:0 ទីម័រខាងកើត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) នា រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។
សម្តេចតេជោ បានជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តទៀតផងដែរ៕