2025-09-26 14:35
63

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត យង់ ពៅ ជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់នូវជំហរគាំទ្រចំពោះការបន្តអត់ធ្មត់ជាអតិបរមារបស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធកម្ពុជា និងត្រូវត្រៀមខ្លួនឱ្យរួចរាល់ និងស្វាហាប់ទប់ទល់នឹងរដ្ឋពាលឈ្លានពានកម្ពុជាយើង។

លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា «ថៃ ជារដ្ឋពាល និងចោរនៅអាស៊ាន ដូច្នេះគេបាននិងកំពុងធ្វើសកម្មភាពច្រឡោងខាមតាមរបៀបចោរ និងរដ្ឋពាល»។ លោកបានបន្ថែមថា «រដ្ឋពាល » មានថា ជារដ្ឋមិនគោរពគោលការណ៍ ឬច្បាប់ ឬក្រមសីលធម៌ការទូតអន្តរជាតិ និងកាចសាហាវព្រៃផ្សៃ។

អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ បានបញ្ជាក់ថា «កម្ពុជា ប្រកាន់ខ្ជាប់នូវសុចរិភាពចំពោះច្បាប់អន្តរជាតិ ដូច្នោះយើងត្រូវបន្ត យន្តការច្បាប់អន្តរជាតិ បង្កើនល្បឿនការទូត ជាពិសេសជាមួយ UNSC, ASEAN, EU រួមនឹងស្ថាប័នអន្តរជាតិច្បាប់ ICJ & ICC។ ម្យ៉ាងទៀត ប្រសិនបើច្រឡោតតាមថៃ ផ្ទុះសង្គ្រាមនោះហាក់យើងចូលក្នុងសេណារីយ៉ូរបស់ថៃ ហើយថែមទាំងរងគ្រោះបន្ថែម»។

លោកបានបន្ថែមថា ដ្បិតតែកម្ពុជាយើង បន្តអត់ធ្មត់ជាអតិបរមា ប៉ុន្តែកម្ពុជា ក៏ត្រូវលក្ខណៈរួចរាល់សម្រាប់ធ្វើសង្គ្រាមផងដែរ។ និយាយរួមយើងប្រកាន់ឥរិយាបថបន្តអត់ធ្មត់ជាអតិបរមា ប៉ុន្តែត្រូវសកម្មជាអតិបរមា (អភិវឌ្ឍសមត្ថភាពគ្រប់វិស័យ បង្កើនច្រករបៀងការទូត ជំរុញផ្សព្វផ្សាយការពិតទៅពិភពលោក…៕