
ភ្នំពេញ៖ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា ចាប់តាំងពីមានជម្លោះជាមួយថៃតាំងពីដំបូង “សម្តេចតេជោ-ធិបតី” បានណែនាំកុំឲ្យមានអំពើហឹង្សាដាច់ខាតមកលើជនជាតិថៃនៅលើទឹកដីកម្ពុជា។ តែផ្ទុយទៅវិញថៃ បានប្រើអំពើហិង្សា និងរើសអើងពូជសាសន៍មកលើពលករខ្មែរនៅក្នុងទឹកដីថៃ ដែលជាទង្វើផ្ទុយពីច្បាប់អន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស បានបញ្ជាក់ថា ថ្មីៗនេះ លោក ឈន សាណាត អគ្គនាយកទទួលបន្ទុកពន្ធនាគារបានប្រាប់លោកថា «សូមឯកឧត្តមកុំព្រួយបារម្ភពីសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ យើងហាមដាច់ខាតមិនឲ្យមានអំពើហិង្សារបស់អ្នកជាប់ទោសដូចគ្នាមកលើអ្នកទោសជាជនជាតិថៃនោះទេ»។
ពាក់ព័ន្ធការលើកឡើងរបស់អគ្គនាយកពន្ធនាគារយ៉ាងដូច្នេះ លោក កែវ រ៉េមី ពិតជាមានមោទនភាពចំពោះជនជាតិខ្មែរដែលបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវអរិយធម៌ សុជីវធម៌ និងសីលធម៌ ស័ក្តិសមជាជនជាតិស៊ីវីល័យដែលខុសពីជនជាតិថៃមួយចំនួនដែលមានការយល់ដឹងដូចមនុស្សព្រៃ៕
