2025-09-25 14:08
54

ភ្នំពេញ៖ ក្រោយពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី មិនទាន់បានប៉ុន្មានម៉ោងផង លោក អានុទីន ឆានវីរាក់គុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រទី៣២ របស់ថៃ បានប្រកាសថា “រដ្ឋាភិបាលទីក្រុងបាងកក មិនមានគម្រោងចរចាផ្លូវការជាមួយកម្ពុជានោះទេ រឿងជម្លោះព្រំដែន ល្អឹកណា កម្ពុជាមិនព្រមដកសព្វាវុធធន់ធ្ងន់ៗចេញពីបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តបិទព្រំដែនរហូតទាល់កម្ពុជាលែងគំរាមកំហែងសន្តិសុខថៃ”។

ពាក់ព័ន្ធការលើកឡើងទាំងងងើលរបស់មេដឹកនាំថៃថ្មីរូបនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានលើកឡើងថា ឆ្លើយតបនឹងលោក អានុទីន ឆានវីរាក់គុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ដែលនិយាយ ដើម្បីប្រជាប្រិយភាពនៃអាណត្តិដ៏ខ្លីរបស់ខ្លួន កាលពិថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែងរួច។

ទី១- លោក Anutin បានលើកឡើងថា ថៃមិនមានគម្រោងចរចាផ្លូវការជាមួយរដ្ឋាភិបាលកម្ពុជានោះទេ ល្គឹកណា កម្ពុជាមិនដកសព្វាវុធធុនធ្ងន់ៗចេញពីបណ្ដោយព្រំដែន និងទី២- លោកថា នឹងបន្តបិទព្រំដែនរហូតទាល់កម្ពុជាលែងគម្រាមកំហែងសន្តិសុខថៃ។

ចំពោះការលើកឡើង របស់លោក អានុទីន ឆានវីរាក់គុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ ចំពោះចំណុចទី១ លោកបណ្ឌិត យង់ ពៅ បានធ្វើការឆ្លើយតមថា៖ «កម្ពុជាមិនឆោត ដោយគ្រាន់តែចង់សន្ទនា ឬចរចាជាមួយចោរ ហើយទុកព្រំដែនឱ្យរងា ដែលម្តងថៃចង្អុលឱ្យកម្ពុជាដោះមីន ម្តងថៃចង្អុលឱ្យកម្ពុជាដកទ័ព ម្តងថៃចង្អុលឱ្យកម្ពុជាដកអាវុធធុនធ្ងន់។ 

ថៃ នៅតែយល់ច្រឡំខ្លួនឯងជាម្ចាស់ទឹកដី តាមរយៈបង្រៀនពូជសាសន៍ខ្លួនឯង ឱ្យក្លាយជាពូជសាសន៍ជំងឺវង្វេងរបស់អាស៊ាន»។

ចំពោះចំណុចទី២ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា «បញ្ហាបិទ ឬបើកព្រំដែននេះ កម្ពុជាមិនដែលនិយាយមុន ឬធ្វើមុនឯណា ថៃ និយាយតែខ្លួន បិទ ឬបើកតែខ្លួនឯង មករហូតទេតើ។ ម្យ៉ាងទៀតថៃ ទេតើអ្នកវាយប្រហាកម្ពុជា នូវសព្វាវុធធុនធ្ងន់ ក្នុងសង្គ្រាម៥ថ្ងៃ»។

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា៖ «កម្ពុជា មានភាពចាំបាច់ការពារសេចក្តីថ្លៃថ្នូរនៃប្រជាជាតិ កម្ពុជាត្រូវការពារដែនអធិបតេយ្យខ្លួន ផ្អែកតាមសន្ធិសញ្ញា បារាំង-សៀម។ 

ថៃ ចង់ដេញកម្ពុជាឱ្យទៅណា? តាមពិត លោក អានុទីន ឆានវីរាក់គុល និយាយទាំងមិនដឹងក្តី ព្រោះចង់ថែថួនប្រជាប្រិយភាពជាមួយក្រុមយោធា ដើម្បីចូលរួមបោះឆ្នោតមុខ ក្រោយអាណត្តិដ៏ខ្លីនេះបានបញ្ចប់។ កម្ពុជា មិនល្ងង់ទៅកំដរឆាកល្ខោននយោបាយផ្ទៃក្នុងថៃ នោះទេ»៕