2025-09-25 14:00
62

ព្រៃវែង៖ បុរសកសិករម្នាក់ បានវិលត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិមកដល់ផ្ទះវិញ ដោយឥទ្ធិពលសុរាស្រវឹងស្រឿងមានចំណង់តណ្ហាពុះកញ្ជ្រោល បានសុំប្រពន្ធរួមមេត្រី ប៉ុន្តែប្រពន្ធអត់ព្រមក៏កើតមានជម្លោះពាក្យសម្តីនឹងគ្នា ធ្វើឱ្យបុរសជាប្តីតូចចិតរត់ចេញផ្ទះទាំងយប់ ស្រាប់តែព្រឹកឡើងប្រទះឃើញទៅចង.កសម្លាប់ខ្លួនៅលើដើមអាកាស្យានៅកណ្តាលវាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ០៨ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវាលស្រែ ខាងកើតភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចក់ ចែម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ 

ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវជុំវិញករណីនេះ ដោយបញ្ជាក់ថា ពិតជាស្លាប់ដោយការធ្វើអត្តឃាតចង.កពិតប្រាកមែន។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិ ក្នុងស្ថានភាពស្រវឹងស្រឿងៗ និងសុំប្រពន្ធរួមមេត្រី មិនបានក៏ឈ្លោះប្រកែកពាក្យសម្តីនឹងគ្នាបន្តិចបន្តួច និងបានដើរចេញពីផ្ទះទៅបាត់មិនដឹងទៅណា លុះព្រឹកឡើងស្រាប់មានការភ្ញាក់ផ្អើលមានមនុស្សចង.កសម្លាប់ខ្លួនតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕