2025-09-25 13:46
39

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការណ៍ព្រំដែន កម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីតំណាង ចំនួន ៣០ ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែន កម្ពុជា-ថៃ និងអង្គការអន្តរជាតិ ចំនួន ៦ ក្នុងនោះ ក៏មានតំណាងស្ថានទូតថៃចូលរួមផងដែរ៕