
ភ្នំពេញ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ គឺជាខួប២៧ឆ្នាំ នៃការបាញ់ប្រហារប៉ុនប៉ងផ្តាច់យកជីវិត របស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងសៀមរាប (២៤កញ្ញា១៩៩៨ - ២៤កញ្ញា២០២៥) ប៉ុន្តែផែនការដ៏អាក្រក់នោះ ត្រូវបានបរាជ័យទាំងស្រុង។
សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅពុធនេះថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ជាខួបលើកទី២៧ឆ្នាំ នៃការបាញ់ប្រហារ ដើម្បីសម្លាប់សម្តេចនៅទីរួមខេត្តសៀមរាប (២៤កញ្ញា១៩៩៨ - ២៤កញ្ញា២០២៥)។ ជាសំណាងល្អមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជន ដើម្បីបន្តអនុវត្តនយោបាយ “ឈ្នះ ឈ្នះ” ដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
សម្តេចតេជោបានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ទេ តែខ្ញុំគួរតែបញ្ជាក់ថា ប្រសិនពេលនោះខ្ញុំស្លាប់ ឬត្រូវរបួសប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើន និងត្រូវស្លាប់»។
សម្តេចតេជោ បានបន្ថែមទៀតថា «គិតពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ មកដល់ពេលនេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយ និងសង្ឃឹមថា និងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត»។ សម្តេចតេជោ ហ៊ុន សែន បានជូនរូបថតប៉ុន្មានសន្លឹកនៅពេលសម្តេចមានអាយុជាង ៤០ឆ្នាំ និងក្រោម៥០ឆ្នាំ៕




