2025-09-24 16:42
107

ខេត្តកណ្ដាល៖ គួររម្លឹកផងដែរថា កាលពីចុងសប្ដាហ៍កន្លងទៅ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ជួយសម្រួលចរាចរណ៍ នៅចំណុចរង្វង់មូលស្ពានព្រែកតាមាក់ (ត្រើិយខាងកើត) ជូនដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកំពុងវិលត្រឡប់មកស្រុកកំណើត នាឱកាសរដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ។

ជាថ្មីម្ដងទៀត នៅរសៀលថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកអភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំកម្លាំងទាំង៣ ជួយសម្រួលចររាចរណ៍នៅចំណុចរង្វង់មូលស្ពានេះព្រែកតាមាក់ដដែល ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរឆ្លងកាត់ទីនេះមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងបញ្ជៀសការកកស្ទះ។

ការចុះដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ជួយសម្រួលចរាចរណ៍ ពីសំណាក់លោកអភិបាលស្រុកខ្សាច់កណ្ដាលនាពេលនេះ ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសក្រោយពីបញ្ចប់បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ការធ្វើចរាចរតាមដងផ្លូវ គឺមមារញឹកជាងថ្ងៃធម្មតា។

គួរជម្រាបជូនថា នៅរសៀលថ្ងៃនេះផ្ទាល់ ការដឹកនាំកម្លាំងទាំង៣ ជួយសម្រួលចរាចរណ៍នៅគោលដៅខាងលើពីសំណាក់លោកអភិបាលស្រុកខ្សាច់កណ្ដាល មានការមមារញឹកខ្លាំង ដោយសារតែប្រជាពលរដ្ឋមកពីតំបន់ជាមួយចំនួនដូចជា៖ ត្បូងឃ្មុំ, កំពង់ចាម, ស្វាយរៀង, ព្រៃវែង, កណ្ដាលជាដើម.ល. ធ្វើដំណើរឆ្លងកាត់ទីនេះទៅបំពេញការងារវិញយ៉ាងច្រើនកុះករ ៕