2025-09-24 16:02
58

ភ្នំពេញ៖ មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានចូលរួមសង្កេតការណ៍ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងព្រះរាជអាជ្ញា ជំនាន់ទី១៣ រហូតដល់ប្រកាសលទ្ធផលស្ថាពរ។។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការដឹកនាំការសង្កេតការណ៍ និងមន្រ្តីសង្កេតការណ៍ អ.ប.ព. ចំនួន ១៨ រូប ដឹកនាំដោយ លោកឧបការី កែវ ធីវុធ ចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញាជំនាន់ទី១៣ ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ រហូតដល់ប្រកាសលទ្ធផលស្ថាពរ។

ការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១៣ ដំណាក់កាលវិញ្ញាសាសួរផ្ទាល់មាត់ ប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០៧និង០០ នាទីព្រឹក នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នេះគឺជាការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់ លើមុខវិជ្ជាវប្បធម៌ទូទៅពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីជ្រើសរើសបេក្ខជនជ័យលាភីស្ថាពរ ចំនួន ៥០ រូប ក្នុងចំណោមបេក្ខជនប្រឡង ៧៥ រូប ចូលរៀនជាសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៕