
(កណ្តាល)៖ កម្លាំងនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅឡោមព័ទ្ធ និងឃាត់ខ្លូនថៅកែលក់ឡេដ៏ល្បី Love Riya។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួនភ្លាម, កម្លាំងនគរបាលបានបញ្ជូន Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។ សូមរំលឹកដែរថាក្រោយពេលបងប្អូនខ្មែរនាំគ្នាពហិកាឈប់ប្រើប្រាស់ផលិតផលសៀម ស្រាប់តែថៅកែលក់ឡេដ៏ល្បី Love Riya បានធ្វើការឡាយក្នុងបណ្ដាញសង្គមនិយាយរឿងផលិតផលសៀម ដោយនាងបាននិយាយថានាងមិនខ្វល់ឲ្យតែនាងយកមកលក់បាន គឺនាងនៅតែនាំយកលក់ដ៏ដែល ទោះទិញមិនទិញជាសិទ្ធរបស់បងប្អូន ។
ភ្លាមៗនោះបងប្អូនខ្មែរយើងសម្ដែងការមិនពេញចិត្ត និងទង្វើរបស់ ថៅកែលក់ឡេដ៏ល្បី Love Riya បែបគ្មានការឈឺចាប់ក្រោយថៃឈ្លានពានបាញ់សម្លាប់ខ្មែរយ៉ាងព្រៃផ្សៃ និងបំផ្លាញប្រាសាទព្រះវិហារ ជាប្រាសាទបុរាណខ្មែរ បន្ថែមទៀត ។


