
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្រេចចិត្តលាលែងពីតំណែង ដើម្បីជៀសវាង ការបែកបាក់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច នេះបើតាមការផ្សាយរបស់ទូរទស្សន៍ NHK នៅថ្ងៃអាទិត្យនេះ។
គួរឲ្យដឹងថា កាលពីខែ កក្កដា កន្លងទៅ ក្រុមចម្រុះដែលដឹកនាំដោយ LDP របស់ លោក Ishiba បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាក្នុងការបោះឆ្នោត៕