2025-08-20 13:58
16

កោះកុង ៖ ព័ត៌មានបឋម សមត្ថកិច្ចនគរបាលប៉ុស្តិការពាព្រំដែនទឹកមាត់ពាមកកោះយ៉ បានធ្វើការឃាត់ទូកកន្ទុយវែងដឹកទំនិញមួយ គ្រឿងចេញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកជើងទឹក កាលពីវេលាម៉ោងប្រមាណជាង១រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ-២០២៥ ។
ទូកដែលសមត្ថកិច្ចបានឃាត់ ជាប្រភេទទូកកន្ទុយវែង ដែលដឹកគ្រឿងសមុទ្រ មានដូចជា ខ្យង ចាក់ច្រែង ក្តាមសក កូនក្តាម ត្រីបង្កក ។ល។  បច្ចុប្បន្ន សមត្ថកិច្ច និង ជំនាញកំពុងធ្វើការសួរនាំ និង អនុវត្តនិតិវិធី លំអិតលេខក្រោយ ។