
រូបថតដែលបានចេញផ្សាយដោយប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញថា មេដឹកនាំទាំងពីរបានគ្នាក្នុងការពិភាក្សាយ៉ាងជិតស្និទ្ធ ដោយគ្មានជំនួយការរៀបចំកិច្ចជំនួបនោះទេ គឺនៅក្នុងព្រះវិហារ St. Peter’s Basilica។
អ្នកនាំពាក្យសេតវិមានម្នាក់ ដែលអមដំណើរលោកប្រធានាធិបតី ដូណា ត្រាំ បាននិយាយថា៖ «មេដឹកនាំទាំងពីរបានជួបគ្នាជាលក្ខណៈឯកជននៅថ្ងៃនេះ ហើយមានការពិភាក្សាប្រកបដោយផលិតភាពខ្លាំង»។ ចំណែកអ្នកនាំពាក្យរបស់ លោកហ្សេលេនស្គី និយាយថា៖ «កិច្ចប្រជុំនេះមានរយៈពេលប្រហែល១៥នាទី ហើយក្រុមមេដឹកនាំបានព្រមព្រៀងបន្តការចរចាដែលអាចធ្វើទៅបាននៅថ្ងៃសៅរ៍ក្រោយ»។
វាគឺជាការជួបគ្នាដោយផ្ទាល់ជាលើកដំបូងរវាង លោក Trump និងលោក Zelensky ចាប់តាំងពីកិច្ចប្រជុំដ៏មហន្តរាយនៅសេតវិមាន ក្នុងខែកុម្ភៈ នៅពេលដែលប្រធានាធិបតី និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀត បានស្តីបន្ទោសជាសាធារណៈចំពោះលោក Zelendsky ចំពោះការដឹងគុណមិនគ្រប់គ្រាន់សម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិក និងបានផ្អាកការនាំចេញអាវុធ និងការចែករំលែកព័ត៌មានសម្ងាត់មួយរយៈពេលខ្លី៕