2025-04-22 18:15
48

អាមេរិក៖ សហរដ្ឋអាមេរិកបានកំណត់ពន្ធថ្មីខ្ពស់ដល់ទៅ ៣៥២១% លើការនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាចូលក្នុងសហរដ្ឋអាម៉េរិកដោយពន្ធថ្មីលើសូឡាច្រើនសន្ធឹកសន្ធាប់នេះអាមេរិកបានដាក់លើបណ្តាលប្រទេសនៅអាស៊ីចំនួន ៤ មានដូចជាកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ដោយអាមេរិកលើកហេតុផលថាក្រុមហ៊ុនផលិតបន្ទះសូឡាចិនធំៗដែលមានរោងចក្រនៅកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាមបានលក់បន្ទះសូឡាមានតម្លៃថោកខ្លាំងជាងតម្លៃផលិតកម្ម និងការទទួលបានឧបត្ថម្ភធន ក្នុងការប្រកួតប្រជែងលើទីផ្សារជាមួយអាមេរិក។ 

យោងតាមសេចក្តីប្រកាសរបស់អាមេរិកពន្ធដែលបានប្រកាសកាលពីថ្ងៃច័ន្ទគឺជាការឈានទៅដល់ការស៊ើបអង្កេតពាណិជ្ជកម្មរយៈពេលមួយឆ្នាំដែលបានរកឃើញថាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងប្រទេសថៃបានទទួលផលប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងលក់ការនាំចេញទៅសហរដ្ឋអាមេរិកក្នុងអត្រាទាបជាងតម្លៃផលិតកម្ម។

គួរបញ្ជាក់ថា ពាក់ព័ន្ធជាមួយការសម្រេចតំឡើងពន្ធរបស់អាមេរិកនេះ ក្រុមហ៊ុនដែលមិនមានឈ្មោះក្នុងប្រទេសវៀតណាមប្រឈមមុខនឹងពន្ធច្រើនរហូតដល់ ៣៩៥,៩% ដោយប្រទេសថៃប្រឈមនិងពន្ធកំណត់ត្រឹម ៣៧៥,២%។ ក្រុមហ៊ុនចិនថាមពលសូឡាន Jinko Solar បានប្រឈមនឹងពន្ធបន្ថែមប្រហែល ២៤៥% សម្រាប់ការនាំចេញពីប្រទេសវៀតណាម និង ៤០% សម្រាប់ការនាំចេញពីប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន Trina Solar នៅក្នុងប្រទេសថៃប្រឈមនឹងការយកពន្ធចំនួន ៣៧៥% និងច្រើនជាង ២០០% ពីប្រទេសវៀតណាម៕