2025-04-16 13:00
237

នៅព្រឹកថ្ងៃពុធ ទី១៦ ខែមេសា នេះ មានការរញ្ជួយដីដែលមានកម្លាំងកម្រិត ៤ រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ានៅ ដែលមានកម្លាំងរញ្ជួយដល់តំបន់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។ 

ការរញ្ជួយដីនេះមានជម្រៅ​ ១៥គីឡូម៉ែត្រ នៅវេលាម៉ោង ១២ និង ២៤ នាទីព្រឹកថ្ងៃពុធ(ម៉ោងប្រទេសថៃ)។ 

ដោយមិនទាន់មានការរាយការណ៍ពីការខូចខាត ឬមនុស្សគ្រោះថ្នាក់អ្វីនោះទេ។ចំណែកឯនៅថ្ងៃពុធ ទី១៦ មេសា ដដែលនេះ នៅប្រទេសហ្វីលីពីនក៏កើតមានការរញ្ជួយដីកម្លាំង ៥.៣ វិចទ័រដែរនៅឯតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន។

 រញ្ជួយដីកើតឡើងនៅជិតឆ្នេរកោះម៉ាន់ដាណាវ នៅជម្រៅ ៣០ គីឡូម៉ែត្រ។ 

នេះបើតាមយោងទីភ្នាក់ងារភូមិសាស្ត្រអាមេរិក។អាជ្ញាធរក្នុងតំបន់ប្រទេសហ្វីលីពីនឱ្យដឹងថា មកដល់ពេលនេះ ចំពោះការរញ្ជួយដីនេះនៅមិនទាន់បង្ករការខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះឡើយ។