
(កែប)កាលពីរសៀលថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២៥ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានមានប្រុសសាសន៍ថាពេលចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមបណ្ដាកតិដ្ឋាននិងចម្ការនៅខេត្តកែបឃើញថាទីតាំងទាំងនោះជាកន្លែងដែលមានអំណោយផលដល់វិស័យកសិកម្មផងដែរនិងវិស័យទេសចរណ៍ផងសក្តានុពលនៅតំបន់កសិ-ទេសចរណ៍នេះវាអំណោយផលល្អដល់ដំណើរ។អ្នកទេសចរណ៍បែបបៃតង។ភាពពិសេសទៅទៀតនោះតាមរយៈគុណភាពដីយើងអាចទទួលបានផលិតនិងលទ្ធផលម្រេចដែលមានគុណភាពសម្រាប់លក់ជូនភ្ញៀវនិងនាំចេញទៅក្រៅប្រទេសផងដែរ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ចេីញចុះពិនិត្យវឌ្ឍនភាពការងារវិស័យកសិកម្ម និងជលផលនៅខេត្តកែប ក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្តម បានសង្កត់ធ្ងន់ថា តំបន់ភ្នំវល្លិ៍ ជាបណ្តុំកសិផលចម្រុះ អំណោយផលដល់វិស័យទេសចរណ៍ បែបបៃតង ក្នុងនោះម្រេចនៅតំបន់នេះបានក្លាយជាទំនិញដ៏មានសក្តានុពលដ៏សំខាន់របស់កម្ពុជា។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី បានកោតសរសើរដល់បណ្តាម្ចាស់កសិដ្ឋានដែលបានខិតខំដាំដុះដំណាំម្រេចបានយ៉ាងល្អ មានគុណភាពខ្ពស់ និងមានផែនការដាំដុះល្អក្នុងការបំពេញតម្រូវការទីផ្សារអន្តរជាតិ និងបានកែច្នៃបន្ថែមក្នុងការផលិតជា តែម្រេច កាហ្វេម្រេច និងស្រាម្រេចជាដើម។
ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ម្រេចជាដំណាំសក្តានុពល និងជាដំណាំសម្គាល់ភូមិសាស្រ្ត ដែលទាមទារឱ្យមានការចូលរួមទាំងអស់គ្នា និងមានរបៀបនៃការធ្វើដោយត្រឹមត្រូវ ដើម្បីចូលទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយគុណភាពល្អ និងមានតម្លៃខ្ពស់។(សឹង រ៉ាត់)


