2025-11-19 17:08
7

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យទាហានថៃម្នាក់ ដែលបានអះអាងថា ករណី ទាហានឈុតខ្មៅថៃបៀតបៀនផ្លូវភេទលើពលករខ្មែរ គឺជា «ព័ត៌មានក្លែងក្លាយ»។ លោកបានអះអាងថា «ករណី ទាហានឈុតខ្មៅចាប់រំលោភបូកពលករខ្មែរមិនមែនព័ត៌មានក្លែងក្លាយទេ»។

ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានឆ្លើយតបថា “លោកឯងមុននិយាយថាជាព័ត៌មានមិនពិតត្រូវស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌របស់ខ្មែរ ឲ្យបានច្បាស់ជាមុនសិន។ រឿងស្រ្តីដែលជាជនរងគ្រោះដោយការរំលោភសេពសន្ថវ:គឺជារឿងអាម៉ាស់កេរ្តិ៍ឈ្មោះបំផុតរបស់ស្ត្រី និងរងការអាម៉ាស់បំផុតនៅក្នុងគ្រួសារ”។ ស្រ្តីដែលជាជនរងគ្រោះប៉ះពាល់នូវផ្លួវចិត្តធំណាស់ ប៉ះពាល់នួវកិត្តិយសហើយអាចប្រឈមនឹងគ្មានគូស្រករទៅថ្ងៃក្រោយ”។ 

យ៉ាងណាមិញ, ការបង្ហាញវត្តមានស្ត្រីរងគ្រោះខ្មែរជាសាធារណ:ចំពោះការរំលោភបូកពីទាហានតិរិច្ឆានឈុតខ្មៅថៃ ចំនួន ០៧ នាក់នេះ គឺជាការឈឺចាប់បំផុត និងបានលះបង់កេរ្តិ៍ឈ្មោះយ៉ាងសំខាន់ដែលចាំបាច់ត្រូវតែប្រាប់ពីការពិតជាសាធារណ: ដើម្បីទាមទាររកយុត្តិធម៌។ នេះមិនមែនជារឿងលេងសើចទេ។ ប្រពៃណីទំនៀមទម្លាប់របស់ស្ត្រីខ្មែរមានលក្ខណ:តឹងរ៉ឹងជាងស្ត្រីនៃប្រទេសខ្លះដែលការលក់ខ្លួន គឺជារឿងធម្មតា៕