2025-11-19 11:54
5

ភ្នំពេញ៖ ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់និងគួចបោកបក់បណ្ដាលអោយដើមឈើជាច្រើនដើមបាក់រាបដល់ដីសង្កត់រថយន្តចំនួន ៤គ្រឿងនិងដំបូលផ្ទះជាច្រើនខ្នងបានប៉ើងរងការខូចខាត និងបង្កអោយរងរបួសម្នាក់។ 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣៥ នាទីយប់ថ្ងៃទី ១៨ខែវិច្ឆិការឆ្នាំ ២០២៥នៅពិភពថ្មីឈូកវ៉ា២ នៅសង្កាត់សំរោងក្រោម និងបុរីពិភពថ្មីឈូកវ៉ា៣ស្ថិតនៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានអោយដឹងថា នៅវេលាយប់ថ្ងៃកើតបន្ទាប់ពីភ្លៀងបានបង្អុរ ធ្លាក់យ៉ាងខ្លាំងលាយឡំទៅនឹងខ្យល់កន្ត្រាក់និងគួចបានបោកបក់ យ៉ាងខ្លាំងបណ្តាលអោយដើមស្វាយជាច្រើនដើមត្រូវខ្យល់កាច់បំបាក់និងរលើងទាំងឬស្សហើយដំបូលផ្ទះនិងសំយ៉ាបច្រើនខ្នង ប៉ើងរងការខូចខាត។

តាមប្រភពព័ត៌មានឱ្យដឹងថា ផ្លូវលេខ ០៨,១០,១២,១៤,និង១៦ត្រូវបានខ្យល់បោកបក់ខ្លាំងបណ្ដាលអោយដើមស្វាយ បាក់រាបនិងដំបូលផ្ទះប៉ើងរប៉ាត់រប៉ាយគេពុំដឹងពីទំហំនៃការខូចខាតឡើយដោយដំបូលផ្ទះ សំយាប និងទ្វារកញ្ចក់បង្អូចកកញ្ចក់មួយចំនួនបានរងការខូចខាត។

តាមប្រភពព័ត៌មានដឹងទៀតថា នៅក្នុងហេតុការណ៍នោះដែរបណ្ដាឲ្យដើមស្វាយ រលំសង្កត់រថយន្តចំនួន៤គ្រឿងរងការខូចខាតហើយទូរទឹកកក១គ្រឿង បានប៉ើងត្រូវ
ស្រ្តីម្នាក់ ឈ្មោះ ទឹម ស្រីឡាត់ អាយុ៥០ឆ្នាំមុខរបរលក់ដូរមានផ្ទះលេខ១៩ផ្លូវលេខ១២ បុរីពិភពថ្មីឈូកវ៉ា២ បានរងរបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមសន្តិសុខបុរីពិភពថ្មីឈូកវ៉ា២ បានអោយដឹងថា ដើមស្វាយមិនតិចជាង ៥០ ដើមនោះទេត្រូវខ្យល់បោកបក់កាច់បំបាក់និងរលើងទាំងឬស។ដោយឡែកនៅវេលាយប់នោះដែរម៉ោងដំណាលគ្នាដែរខ្យល់កន្ត្រាក់បានបោកបក់ត្រូវបុរីពិភពថ្មីឈូកវ៉ា ៣ ដែលស្ថិតនៅសង្កាត់កាកាបទី២ បណ្ដាលអោយដើមស្វាយចំនួន ៤ដើមនិងដើមមៀនមួយដើមបានបាក់រាបដល់ដីនិងបណ្ដាអោយដំបូលផ្ទះលក់គ្រឿងសំណង់មួយខ្នងត្រូវខ្យល់កន្ត្រាក់វាយប៉ើងនិងបាក់ឡាវ តឿរងការខូចខាត។និងនៅកន្លែងសួរច្បារសំរាបកន្លែងដើរហាត់និងដើររំហែកាយនោះបានដួលរំលំរលើងគុលដើមត្របែកព្រៃចំនួន៣ដើមរាបដល់ដី៕