កម្ពុជា៖ កម្រងវីដេអូក្លីបមួយកំពុងតែ អង្រួនបេះដូងជនរួមជាតិខ្មែរ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ចំពោះការលះដ៏ធំធេញរបស់វីរៈកងទ័ពកម្ពុជា មិនអាចកាត់ថ្លៃដើម្បីការពារទឹកដី មិនស្ដាយសូម្បីតែជីវិត ដែលឈរពាំង ធ្វើជារាំនាំង និងជាគ្រឹះដ៏រឹងមាំ ការពារទឹកដីមិនឲ្យទាហ៊ានថៃចូលឈ្លានពានទឹកដីកម្ពុជាឡើយ ដើម្បីការពារប្រជាពលរដ្ឋខ្មែរទាំង១៧លាននាក់ ឱ្យរស់នៅបានជួបជុំក្រុមគ្រួសារ ប្រកបមុខរបរការងារដើម្បីចិញ្ចឹមជីវិត ។
កម្រងវិដេអូរបស់វីរៈកងទ័ពកម្ពុជា លោកពូ ឈុំ ស្រេង បានបង្ហាញពីវីរៈភាពដ៏ក្លាហានអង់អាចដោយមិនញញើតសត្រូវ ឈរតតាំងជាមួយក្រុមទាហ៊ានថៃសុខចិត្តស្លាប់ក៏មិនរាថយ ដៃស្ដាំកាន់កាំភ្លើងត្រៀម ដៃឆ្វេងក្ដាប់គ្រាប់បែកយ៉ាងណែន និយាយឆ្លើយតបតតាំងជាមួយក្រុមទាហ៊ានថៃយ៉ាងម៉ឹងម៉ាត ខណៈដែលទាហ៊ានថៃយកកាំភ្លើងមកភ្ជុងសម្លុតឲ្យដកថយ ប៉ុន្តែលោកពូ ឈុំ ស្រេង ដែលជាវីរៈកងទ័ពកម្ពុជាឆ្លើយតបវិញ ទាំងវីរៈភាពក្លាហានអង់អាចមុះមុតជាទីបំផុត សុខចិត្តប្តូរជីវិតក៏មិនដកថយឡើយ ទើបធ្វើឲ្យក្រុមទាហ៊ានថៃទាំងនោះព្រមដកថយទៅវិញ។ ដូច្នោះហើយក្នុងនាមយើងជាយុវជនជំនាន់ក្រោយ ត្រូវតែយកជាគំរូតាម នូវវីរៈភាពក្លាហានអង់អាចរបស់វីរៈកងទ័ពកម្ពុជា ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ចំណេះជំនាញ ការសិក្សាស្រាវជា្រវ ដើម្បីជាឃឿនក្នុងការពារជាតិ និងកសាងប្រទេសជាតិកម្ពុជារបស់យើង ត្រូវចាំថាបើយើងខ្លាំងគេនិងរណប តែបើយើងខ្សោយនោះគេនិងជាន់ដោយមិនញញើតនោះឡើយ ។ ក្នុងនាមយើងជាកូនខ្មែរ ត្រូវយកការឈឺចាប់ក្នុងសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃរយៈពេល៥ថ្ងៃនេះ ធ្វើជាដើមទុនដើម្បីអភិវឌ្ឍន៍ ពង្រឹងសមត្ថភាពខ្លួនឲ្យរឹងមាំ បណ្តុះធនធានមនុស្សប្រកបដោយគុណភាព ៕







