2026-02-13 15:17
9

ទាហានអាមេរិកម្នាក់ ដែលបានធ្លាក់ពីលើនាវា USS Iwo Jima នៅឯឆ្នេរសមុទ្រនៃប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានប្រកាសថា ស្លាប់បន្ទាប់ពីការស្វែងរកមិនបានសម្រេចរយៈពេលបីថ្ងៃ។

តាម VN Express បានចេញផ្សាយនៅថ្ងៃសុក្រ ខែកុម្ភៈនេះថា កងម៉ារីនអាមេរិក (USMC) បានប្រកាសនៅថ្ងៃទី១២ ខែកុម្ភៈ អំពីការបញ្ចប់ប្រតិបត្តិការស្វែងរក ទាហានអាយុ២១ ឆ្នាំម្នាក់ ដែលបានធ្លាក់ពី USS Iwo Jima ចូលទៅក្នុងសមុទ្រ Caribbean ក្បែរប្រទេស Venezuela កាលពីថ្ងៃទី៧ ខែកុម្ភៈ។ 

បន្ទាប់ពី៧២ ម៉ោងនៃការស្វែងរកគ្មានផ្លែផ្កា ទាហានខាងលើក៏ត្រូវបានប្រកាសថាបាត់បង់ជីវិតទៅហើយ។ មិនព្រងើយកន្តើយនោះទេ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះ មានការចូលរួមពីកងកម្លាំងជាច្រើន រួមទាំងនាវាកងទ័ពជើងទឹកចំនួន៥ និងយន្តហោះចំនួន១០ មកពីកងទ័ពជើងទឹក កងទ័ពអាកាស និងកងម៉ារីន។ យ៉ាងណាសោកនាដកម្មនេះ USMC កំពុងស៊ើបអង្កេតជុំវិញមូលហេតុនៃការស្លាប់របស់ទាហានរងគ្រោះខាងលើ។

យោងតាមរដ្ឋបាល Trump ទាហានខាងលើបានស្លាប់ក្រោយបើកប្រតិបត្តិការមួយក្នុងការស្វែងរក និងបង្អាក់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនសមុទ្រ ជាពិសេសអ្នកដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៕
អត្ថបទដោយ៖ ម៉េង ធីដា