2026-02-13 10:23
6

ទីផ្សារពិភពលោកមានភាពមិនប្រាកដ ជាពិសេសអំឡុងពេលដែលប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្គ្រាម , ការតានតឹងលើវិស័យពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាហេតុធ្វើឲ្យអ្នកវិនិយោគ និងមនុស្សភាគច្រើន ងាកមកជ្រើសរើសមាសជាទ្រព្យសម្បត្តិសុវត្ថិភាព ដើម្បីសន្សំតម្លៃទ្រព្យសម្បត្តិរបស់ពួកគេវិញ។

ក្រោយហក់ឡើងខ្ពស់កប់ពពក ស្រាប់តែថ្មីៗនេះតម្លៃហាងឆេងមាសបានធ្លាក់ចុះក្រោម ៦០០០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃព្រហស្បតិ៍ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានកើនឡើងជាច្រើនថ្ងៃជាប់ៗគ្នា កាលពីសប្ដាហ៍មុន។

ការធ្លាក់ចុះនេះ ជាធម្មតាគេវិភាគទៅលើចិត្តសាស្ត្រ ឬរបៀបនៃការវិនិយោគរបស់ធនាគារធំៗ ដែលគេតែងតែយកផលចំណេញក្នុងអំឡុងឆមាស ឬក៏ត្រីមាសទី១មុន ដោយសារតែតម្លៃហាងឆេងមាសឡើងដល់គោលដៅដែលគេចង់បាន ប៉ុន្តែវានឹងស្ទុះឡើងទៀត បន្ទាប់ពីការធ្លាក់ចុះហើយ។ នេះបើតាមការយល់ឃើញពីប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ កុម្ភៈនេះ តម្លៃមាសលក់ចេញត្រឹម ៥៩៨០ ដុល្លារក្នុងមួយតម្លឹងប៉ុណ្ណោះ បើធៀបទៅនឹងមួយរយៈមុន៕