2026-02-13 09:22
9

ឱសានវាទរបស់វត្តមានកងទ័ពអាមេរិក ត្រូវបានដកចេញពីការដាក់ពង្រាយនៅស៊ីរី ខណៈហេតុផលនៅពីក្រោយបែបណានោះ មហាអំណាចពិភពលោកមួយនេះមិនបានលម្អិតនៅឡើយ។

តាមក្រសួងការពារជាតិស៊ីរីបាននិយាយថា កងកម្លាំងស៊ីរីបានគ្រប់គ្រងមូលដ្ឋានយោធាយុទ្ធសាស្ត្រ al-Tanf នៅជិតព្រំដែនជាមួយអ៊ីរ៉ាក់ និងហ្ស៊កដានី បន្ទាប់ពីមានការដកចេញនូវវត្តមានកងទ័ពអាមេរិកដែលមានរយៈពេលយូរនៅឯមូលដ្ឋាននោះ។

តាមរបាយការណ៍ពី Al Jazeera នៅថ្ងៃសុក្រ ខែកុម្ភៈនេះបានបង្ហាញថា ស៊ីរីនឹងដាក់ពង្រាយឆ្មាំព្រំដែនរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខទៀត តាមព្រំដែនស៊ីរី-អ៊ីរ៉ាក់-ហ្សកដានី ក្រោយពេលអវត្តមានកងទ័ពអាមេរិក លែងមាននៅក្នុងមូលដ្ឋាននោះ។

មិនបានលម្អិតពីវាំងនង ដែលនៅពីក្រោយការសម្រេចដកទ័ពចេញពីមូលដ្ឋាននៅស៊ីរីនោះទេ តែទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានធ្វើសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការចាកចេញរបស់កងទ័ពខ្លួនពេលនេះគឺប្រកបដោយសណ្តាប់ធ្នាប់ និងផ្អែកលើលក្ខខណ្ឌ។ 

ប៉ុន្តែក្នុងករណីមានការគំរាមកំហែងណាមួយដែលកើតឡើងនៅក្នុងតំបន់ពី ក្រុម [ISIL] នោះទ័ពអាមេរិកនៅតែត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងការគំរាមទាំងនោះ ដើម្បីការពារការកើតឡើងវិញនៃបណ្តាញភេរវករ។ ការរក្សាសម្ពាធលើ ក្រុម [ISIL] មានសារៈសំខាន់ណាស់ ក្នុងការការពារមាតុភូមិរបស់សហរដ្ឋអាមេរិក និងការពង្រឹងសន្តិសុខក្នុងតំបន់។ 

គួរឲ្យដឹងថា មូលដ្ឋានទ័ពអាមេរិកត្រូវបានបង្កើតឡើងក្នុងកំឡុងសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរីក្នុងឆ្នាំ 2014 ដែលជាមជ្ឈមណ្ឌលសំខាន់សម្រាប់ប្រតិបត្តិការដោយសម្ព័ន្ធសកលប្រឆាំងនឹង ISIL (ISIS) ដែលនៅពេលនោះក្រុមនេះបានគ្រប់គ្រងតំបន់ធំៗ នៃប្រទេសស៊ីរី និងអ៊ីរ៉ាក់រហូតដល់ក្រុមនេះត្រូវបង្ក្រាបបាននៅឆ្នាំ 2017 ។ 

ហើយការដកទ័ពអាមេរិកចេញពីមូលដ្ឋាននេះទៀតសោត កើតឡើងប៉ុន្មានខែបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa អតីតមេដឹកនាំក្រុមប្រដាប់អាវុធ Hayat Tahrir al-Sham ដែលអាមេរិកធ្លាប់ចាត់ទុកថាជា "ភេរវករសកលដែលបានកំណត់ជាពិសេស" បានចូលរួមជាមួយក្រុមចម្រុះប្រឆាំង ISIL កាលពីខែវិច្ឆិកាកន្លងទៅ៕