2026-01-03 10:46
5

អតីតអ្នកកាសែតដ៏ឆ្នើម្នាក់របស់ថៃលោក Pravit Rojanaphruk បានលើកឡើងពីការព្រមានរបស់លោកកន្លងមកថា ប្រទេសថៃអាចយកឈ្នះកម្ពុជាក្នុងផ្លូវសង្រ្គាម ប៉ុន្តែនឹងចាញ់នៅក្នុងក្រសែភ្នែករបស់សហគមន៍អន្តរជាតិថា ជាជនអាក្រក់ឈ្លានពានទឹកដីគេ បន្ទាប់ពីមានការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានធំៗជាបន្តបន្ទាប់ អំពីសកម្មភាពយកបន្លាលួសនិងទូរកង់តឺនឺមកបាំងខណ្ឌលើទីតាំងដីដែលមានជម្លោះ។

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ លោក Pravit បានបង្ហាញពីការកត់សម្គាល់របស់លោកថា ប្រទេសថៃនឹងត្រូវបានគេមើលឃើញថាជាអ្នកឈ្លានពាន ជាជនអាក្រក់ តាមរយៈសេចក្ដីរាយការណ៍ចុងក្រោយបង្អស់ ពីទីភ្នាក់ងារព័ត៌មាន Al Jazeera ដែលជាបណ្តាញទូរទស្សន៍ភាសាអង់គ្លេសឈានមុខគេមួយក្នុងចំណោមបណ្តាញទូរទស្សន៍ ឈានមុខគេទាំងបីរបស់ពិភពលោក៕