2025-12-20 12:46
20

ពោធិ៍សាត់៖ សកម្មភាពឈ្លានពានអធិបតេយ្យកម្ពុជា យោធាថៃ បានដ្រូនស៊ើបការណ៍ខ្នាតធំ ចូលមកជ្រៅដល់តំបន់ភ្នំ១៥០០។ សកម្មភាពនេះជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

តាមក្រសួងការពារជាតិ បានបញ្ជាក់ព្រឹកថ្ងៃសៅរ៍នេះថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ យោធាថៃនៅតែបន្តធ្វើសកម្មភាពហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។ នៅវេលាម៉ោង ០៩និង២០នាទីព្រឹក យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា ចូលជ្រៅទៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០ ។

ស្ថានការណ៍នេះ បង្ហាញថា ការប៉ះទង្គិចកម្ពុជា-ថៃ កំពុងកើនឡើងទៅកម្រិតគ្រោះថ្នាក់។ ប្រសិនបើមានការបន្តសកម្មភាពបំពានទៀត អាចនាំឲ្យមានវិបត្តិមនុស្សធម៌ និងការប៉ះទង្គិចយោធាខ្លាំងជាងមុន។

កងយោធាថៃ ប្រើទាំង យន្តហោះចម្បាំង F-16 និងដ្រូនស៊ើបការណ៍ខ្នាតធំ ក្នុងសកម្មភាពវាយប្រហារ និងស៊ើបការណ៍ចូលជ្រៅបែបនេះ គឺជាសកម្មភាពការបំពានលើ អធិបតេយ្យភាព និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕