2025-12-12 15:13
4

សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងបន្តឡើងកម្ដៅ បើទោះបីជាមានប្រទេសជាច្រើនចូលខ្លួនមកសម្របសម្រួល ដើម្បីពន្លត់ភ្លើងសង្គ្រាមដ៏សន្ធោសន្ធៅនេះយ៉ាងណាក៏ដោយ ក៏នៅតែមិនរលុបដដែល។

ជាក់ស្ដែង ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ លោក ត្រាំ នៅថ្ងៃទី១១ ធ្នូ លោកបានព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រទេសដែលជាប់ពាក់ព័ន្ធក្នុងជម្លោះអ៊ុយក្រែន និងការបន្តជំរុញអោយមានការកើនឡើងនូវភាពតានតឹង អាចបង្កឱ្យមានសង្គ្រាមលោកលើកទី៣ នាពេលខាងមុខ។

ការព្រមានរបស់ លោក ត្រាំ ក្រោយពេលជម្លោះរបស់ប្រទេសមួយចំនួនបានរើបម្រះបង្កាត់ភ្លើងសង្គ្រាមជាមួយគ្នាឡើងវិញ បន្ទាប់ពីប្រធានាធិបតីមហាអំណាចអាមេរិករូបនេះ ព្យាយាមផ្សះផ្សាជម្លោះជាច្រើនឲ្យមានបទឈប់ ក្នុងការធានាសន្តិភាពពិភពលោក និងជីវិតប្រជាជនស៊ីវិល។

គួរឲ្យដឹងថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានអូសបន្លាយពេលជាយូរណាស់មកហើយ រហូតឈានដល់អឺរ៉ុប និងប្រទេសមហាអំណាចជាច្រើនព្យាយាមលូកដៃចូលទៅបញ្ឈប់ជម្លោះដ៏សែនរ៉ាំរ៉ៃនេះ តែទីបំផុតនៅតែមិនបានផលដដែល។ 


ក្នុងនោះបង្ករឲ្យមានការព្យាករណ៍ថា ប្រសិនជាសង្គ្រាមរវាងប្រទេសទាំងពីរនេះនៅតែបន្តមិនឈប់ ឬមានការជម្រុញរងើកភ្លើងបន្ថែមពីបណ្ដាប្រទេសផ្សេងទៀត នោះអនាគតនៃសង្គ្រាមលោកលើកទី៣ អាចលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខជាក់ជាមិនខានឡើយ៕