ភ្នំពេញ៖ ចំពោះសកម្មភាពញុះញង់ និងការប្រព្រឹត្តដែលបង្កឱ្យមានការប៉ះទង្គិចដោយអាវុធតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះថា “កម្ពុជា នៅតែរក្សាចិត្តអត់ធ្មត់ និងមិនធ្វើការតបតដោយកម្លាំងអាវុធ ទោះមានការបង្កចេញពីភាគីថៃក៏ដោយ”។
សម្ដេចតេជោ បានលើកឡើងថា “ការរក្សាអំពើសន្តិភាព និងការមិនប្រើកម្លាំងតបត គឺដើម្បីធានាឱ្យមានការអនុវត្តបានពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបតែបានចុះហត្ថលេខាកាលពីថ្មីៗនេះ។ សម្តេចបានបានបន្ថែមថា ការអនុវត្តតាមកិច្ចព្រមព្រៀងនេះ គឺមានសារៈសំខាន់សម្រាប់សុវត្ថិភាពតំបន់ និងភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែន។
ក្នុងពេលដែលស្ថានការណ៍មានភាពស្មុគ្រស្មាញបន្តបន្ទាប់ អ្នកសង្កេតការណ៍អន្តរជាតិ ក៏កំពុងតាមដានយ៉ាងជិតស្និទ្ធលើអ្វីដែលកើតឡើងរវាងភាគីទាំងពីរ និងរង់ចាំមើលពីរបៀបដែលកិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវអនុវត្តជាក់ស្តែង។
អាជ្ញាធរកម្ពុជា បានអំពាវនាវឱ្យភាគីថៃ បញ្ឈប់សកម្មភាពញុះញង់ និងគោរពកិច្ចព្រមព្រៀង ដើម្បីជៀសវាងការរីកចម្រើននៃភាពតានតឹង ដែលអាចប៉ះពាល់ដល់ស្ថេរភាពនយោបាយ និងសន្តិភាពតំបន់៕









