2025-11-17 14:12
3

ភ្នំពេញ៖ នៅព្រឹកថ្ងៃនេះ ទី១៧ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ បានបង្ហាញមតិយោបល់អំពីស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលកំពុងរងឥទ្ធិពលតាមរយៈការបិទបើកច្រកទ្វាព្រំដែន និងភាពតានតឹងនានា។ 

សម្ដេចតេជោបានប្រៀបធៀបថា បច្ចុប្បន្ន ភាគីទាំងពីរ “កំពុងលេងល្បែងចាញ់ចាញ់ដូចគ្នា” ព្រោះសេដ្ឋកិច្ចរបស់ប្រទេសរៀងៗខ្លួនត្រូវរងផលប៉ះពាល់។ ប៉ុន្តែ ទំហំពាណិជ្ជកម្មកម្ពុជា នាំចេញទៅថៃ តិចជាងថៃនាំមកកាន់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពាក្យមួយឃ្លាថា៖ “កម្ពុជា លោតទាប តែធ្លាក់មកវិញក៏ឈឺតិច” ខណៈពេលដែល “ថៃ លោតខ្លាំង ធ្លាក់មកវិញក៏ឈឺខ្លាំង” ដើម្បីបញ្ជាក់ពីភាពខុសគ្នានៃទំហំពាណិជ្ជកម្ម និងភាពអាស្រ័យរបស់សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗលើបរិបទនយោបាយ និងព្រំដែន។

សម្ដេចតេជោក៏បានអំពាវនាវឱ្យភាគីទាំងពីរ ពិចារណាយ៉ាងម៉ត់ចត់ពីផលប៉ះពាល់ពិតប្រាកដលើប្រជាជន និងសហគមន៍ពាណិជ្ជកម្ម ដោយលើកឡើងថា “ការរកដំណោះស្រាយប្រកបដោយការយកចិត្តទុកដាក់ គឺសំខាន់សម្រាប់ស្ថេរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវែង”៕