2025-11-15 16:40
6

ព្រៃវែង៖ ប្រជាពលរដ្ឋ រស់នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង បានចេញមុខបកអាក្រាតសកម្មភាពពុលរលួយ របស់ លោក ស្រី វិចិត្រ អនុប្រធានវាលក្រុម ៥ និងជាអនុប្រធានការិយាល័យ នៃមន្ទីររៀបជមដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង ថា  “ពិតជាបានទារលុយពីពួកគាត់ជាថ្នូរនិងបានប្លង់បណ្ណកម្មសិទ្ធិដីធ្លី ដោយគ្មានចេញបង្កាន់ដៃបង់ប្រាក់”។
ពាក់ព័ន្ធរឿងអាស្រូវរបស់មន្ត្រីរូបនេះ ត្រូវបានប្រជាពលរដ្ឋទម្លាយជាបន្តបន្ទាប់ រហូតមានប្តឹងចូលទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំឱ្យមានការស៊ើបអង្កេតលើបុគ្គលម្នាក់នេះ និងបក្ខពួកផងដែរ។ 

សូមស្តាប់ការរៀបរាប់របស់ប្រជាពលរដ្ឋ រស់នៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ចៀច ដូចតទៅ…….(វីដេអូទាំងស្រុង)។
ជុំវិញការចោទប្រកាន់នេះ លោក ស្រី វិចិត្រ អនុប្រធានវាលក្រម ៥ និងជាអនុប្រធានការិយាល័យសុរិយោដី ធ្លាប់បានបំភ្លឺថា “ករណី ទាលុយពីប្រជាពលរដ្ឋ លើសគោលការណ៍រដ្ឋកំណត់ជាថ្នូរក្នុងការចែកប័ណ្ណនៅភូមិព្រះឥន្ទស្មត់ ភូមិថ្មពូន និងភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង។ មួយវិញទៀត ភូមិទាំង៣នេះ ស្ថិតនៅក្នុងតំបន់ប្រជុំជនស្រុក ចំពោះសេវាសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ច្បាស់លាស់ គឺប្រភេទដីកសិកម្ម ក្នុង ១ ម៉ែត្រការ៉េ តម្លៃ ៤រៀល (មួយហិកតា ៤ម៉ឺនរៀល) និងប្រភេទដីលំនៅឋាន ក្នុងមួយម៉ែត្រការ៉េ តម្លៃ ៣០ រៀល (មួយហិកតា ៣០ម៉ឺនរៀល) ប៉ុន្តែមានការយកលើសបន្តិចបន្តួច គឺជាបង្កត់ប្រាក់របស់ប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ។ ដូចនេះ លោកមិនបានយកលើសពីសេវា ដែលរដ្ឋកំណត់នោះទេ។ ដោយឡែកពាក់ព័ន្ធលើការចំណាយក្រៅពីតារាងតម្លៃសេវាដែលរដ្ឋកំណត់ មានដូចជា ថ្លៃការថតចម្លង ឯកសារប្រថាប់ត្រាពន្ធសូន្យ។

ទោះជាយ៉ាងប្រជាពលរដ្ឋដែលត្រូវលោក ស្រី វិចិត្រ និងបក្ខពួកទាលុយពីគាត់ ដើម្បីជាថ្នូរការប្រគល់បណ្ណកម្មសិទ្ធិដីធ្លីនោះ ស្នើសុំឱ្យប្រមុខដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអង្គភាពពាក់ព័ន្ធពិសេសអង្គភាពប្រឆាំងអំពើពុករលួយចុះស្រាវជ្រាវលើករណីនេះ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕