2026-04-29 22:44
33

ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណី “ក្មេងទំនើង”។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ សមស្របទៅនឹងបរិបទសង្គមបច្ចុប្បន្ន ក្នុងការឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍សង្គមជាតិ។

កិច្ចប្រជុំក៏បានផ្តោតលើវិធានការដែលមានលក្ខណៈអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាឱ្យក្មេងទំនើងអាចធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញបានដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕