2026-02-16 13:54
16

កោះកុង៖ លោកស្រី ឈី វ៉ា អភិបាលកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ករណីកម្លាំងសមត្ថកិច្ចចាប់ឃាត់ទូកដឹកទំនិញឆ្លងដែនខុសច្បាប់មួយ គោលដៅនាំចូលពីប្រទេសថៃ។

យោងតាមរបាយការណ៍សមត្ថកិច្ច ទំនិញដែលរកឃើញនៅលើទូករួមមាន មឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ ដែលសុទ្ធសឹងជាទំនិញនាំចូលដោយគ្មានការអនុញ្ញាតត្រឹមត្រូវតាមនីតិវិធី។

ក្រោយការត្រួតពិនិត្យ និងវាយតម្លៃតាមច្បាប់ សមត្ថកិច្ចបានសម្រេចដុតកម្ទេចចោលមឹកបង្កកទាំងអស់ ដើម្បីការពារសុខភាពសាធារណៈ និងទប់ស្កាត់ការចរាចរទំនិញខុសច្បាប់។ 

ចំណែកទូក ធុងទឹកខៀវ និងធុងក្លាសេ ត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ (កោះយ៉) ដើម្បីរក្សាទុកបណ្ដោះអាសន្ន និងបន្តនីតិវិធីស៊ើបអង្កេតតាមផ្លូវច្បាប់។

អាជ្ញាធរខេត្តបានបញ្ជាក់ថា នឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងបង្ក្រាបសកម្មភាពនាំចូលទំនិញខុសច្បាប់តាមបណ្តោយដែនសមុទ្រ ដើម្បីធានាសុវត្ថិភាពស្បៀងអាហារ និងគោរពច្បាប់ជាធរមាន៕