2026-02-12 15:32
13

ថៃ៖ ស៊ូរ៉ាត់ថានី៖ មិនដឹងថាបណ្ដាលមកពីអ្វីទេ គិតត្រឹមរយៈពេលពីរថ្ងៃថ្មីៗនេះ ប្រទេសថៃរងការរញ្ជួយដីសរុប០៩ដង យ៉ាងមិនគួរឲ្យជឿ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិត៣.២រ៉ិចទ័រ បានសម្រុកវាយប្រហារ ភាគខាងត្បូងប្រទេសថៃ ដែលសរុបមានចំនួន៩ លើក គិតត្រឹមថ្ងៃទី១១-១២ កុម្ភៈនេះ។

តាមមជ្ឈមណ្ឌលប្រតិបត្តិការរញ្ជួយដី របស់នាយកដ្ឋានធនធានរ៉ែបានរាយការណ៍ថាវេលាម៉ោង ០៨៖៣០នាទី ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត១.៩ និង ៣.២ រញ្ជួយឡើង នៅឃុំខៅផាង ស្រុកបានតាឃុន ប្រទេសថៃ ដែលការវាយប្រហារនេះស្ថិតក្នុងជម្រៅ២គីឡូម៉ែត្រ គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ។

យ៉ាងណាមិញ ក្រោយការរញ្ជួយធូរស្រាល សមត្ថកិច្ចក៏បានចុះទៅត្រួតពិនិត្យសភាពការណ៍នៅតំបន់រងគ្រោះភ្លាមៗ និងបានរងឃើញថាមិនបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬមានការខូតខាតនូវសម្ភារៈណាមួយឡើយ៕

អត្ថបទដោយ៖ ម៉េង ធីដា