2026-02-12 08:04
20

មូស្គូ (រ៉យទ័រ) - បុរសជនជាតិឥណ្ឌាជាច្រើនរយនាក់ដែលមើលទៅហត់នឿយ និងកំពុងកាន់កាបូប បានតម្រង់ជួរនៅច្រកត្រួតពិនិត្យលិខិតឆ្លងដែន ក្នុងអាកាសយានដ្ឋានទីក្រុងមូស្គូដ៏មមាញឹក ដែលពួកគេកំពុងចូលខ្លួនទៅធ្វើពលករក្នុងប្រទេសរុស្ស៊ី។ 

ប្រឈមមុខនឹងការកង្វះពលកម្មយ៉ាងហោចណាស់ 2.3 លាននាក់ ដោយសារតែផុងខ្លួនខ្លាំងក្នុងការបញ្ជួនទាហានរបស់ខ្លួនឲ្យទៅច្បាំងជាមួយអ៊ុយក្រែន ទីក្រុងម៉ូស្គូកំពុងងាកទៅរកឥណ្ឌា ដើម្បីទាក់ទាញប្រជាជនរបស់ទីក្រុងញូវដេលី ឲ្យមកបំពេញតម្រូវការពលកម្មដែលខ្លួនកំពុងខ្វះចន្លោះ។ 

កំពុងព្យាយាមបង្កើនភាពស្និទ្ធស្នាលនឹងគ្នា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែធ្នូកន្លងទៅ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជនឥណ្ឌាក្នុងការធ្វើការក្នុងប្រទេសរុស្ស៊ី។ 

ម្យ៉ាងកំពុងប្រឈមនឹងសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយអ៊ុយក្រែន រួមទាំងវិបត្តិពលកម្មកាន់តែអាក្រក់ឡើង រុស្ស៊ីបានងាកទៅអោបក្រសោបឥណ្ឌាមួយរំពេច ដើម្បីរកច្រកចេញពីបញ្ហាដែលខ្លួនកំពុងប្រឈមនេះ។

គួរឲ្យដឹងថា លំហូរចូលរបស់ប្រជាជនឥណ្ឌានេះ កំពុងជួយសង្គ្រោះរុស្ស៊ីឲ្យកាត់បន្ថយវិបត្តិពលកម្មដែលកំពុងប្រឈមដ៏ធ្ងន់ធ្ងរ ព្រោះតែប្រភពពលកម្មបរទេសប្រពៃណីរបស់រុស្ស៊ី និងអាស៊ីកណ្តាល មិនអាចបំពេញតម្រូវការដែលខ្វះខាតរបស់ប្រទេសនេះបានទេ៕

អត្ថបទដោយ៖ ម៉េង ធីដា