2026-02-12 09:52
18

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសហការជាមួយស្ថានទូតចិន អនុវត្តនីតិវិធីបណ្ដេញជនជាតិចិន សរុបចំនួន ៣១៩ នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមអនុសាសន៍របស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយមានការដឹកនាំពី ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។ ជនជាតិចិនទាំងអស់ ត្រូវបានបញ្ជូនចេញតាមរយៈយន្តហោះពិសេស តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។

អាជ្ញាធរបានបញ្ជាក់ថា ការបណ្ដេញចេញនេះ ជាផ្នែកមួយនៃការពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ ដែលកំពុងក្លាយជាបញ្ហាសង្គមឆ្លងព្រំដែន៕