2026-01-15 10:18
17

ត្បូងឃ្មុំ៖ ព្រឹត្តិការណ៍ដ៏ក្តៅគគុកមួយ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានក្រុមអ្នកញៀនលេងល្បែងជល់មាន់ និងអាប៉ោងដ៏ធំដុះស្លែ និងគ្រប់គ្រងដោយ «តាលឹម» បានកាក់ឡានរបស់ក្រុមអ្នកកាសែត បង្កជាជម្លោះនៅតាមដងផ្លូវ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហាញពីទំនួលខុសត្រូវ និងអត្ថិភាពផ្នែកសង្គមនៃការលេងល្បែងស៊ីសងខុសច្បាប់។

ល្បែងជល់មាន់តែងតែមានភាពទាក់ទាញដោយសារតែការប្រកួតជាក់ស្តែង និងការបង្ហាញជំនាញល្បែងរបស់អ្នកចូលរួម ដោយមានភ្នាក់ដាក់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ…ហើយមានអ្នកចាញ់ និងឈ្នះតាមយីអ៊ុនជារឿងធម្មតា។ ទោះយ៉ាងណា ហេតុការណ៍នេះ បានធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកដំណើរផ្អើលឆឡោគ្រប់គ្នា ដោយសារជម្លោះស្ទើតែបង្កហេតុទៅជាហិង្សា។

តាមប្រភពនៃវីដេអូបានបង្ហាញថា ក្រុមអ្នកញៀនល្បែងស៊ីសងជល់មាន់ ជាច្រើននាក់ បាននាំគ្នាចេញមកស្ទាក់រថយន្តរបស់អ្នកសារព័ត៌មាន ដែលបានចុះទៅដល់ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ធ្វើឱ្យផ្អើល និងរំខានដល់ក្រុមអ្នកលេងនាំគ្នារត់ព្រោងព្រាត។ ក្នុងហេតុការណ៍ខាងលើ ក្រុមអ្នកកាសែតបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ ចុះបង្ក្រាប ប៉ុន្តែ ត្រូវកូនចៅតាលឹម ម្ចាស់សង្វៀនមាន់ ស្ទាក់រថយន្តបង្កឱ្យមានជម្លោះស្ទើក្លាយជាអំពើហិង្សា។

តាមប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងដ៏ធំមួយនេះ បើកលេងឡើងដុះស្លែ ដោយមានការចាក់ភ្នាល់ចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺន…ដុល្លារ ប៉ុន្តែ មន្ត្រីមានសមត្ថកិច្ចដែលគ្រប់គ្រងដែនដីនោះ មិនបានចុះបង្ក្រាបនោះទេ អាចមានការគប់គិតគ្នា ទទួលបានផលលាភពីម្ចាស់វង់ល្បែង។

ពាក់ព័ន្ធករណីនេះ ក្រុមការងារសារព័ត៌មាន ឌីជីថល អឹម អេស ជេ មិនអាចសុំការបំភ្លឺពីអធិការនគរបាលស្រុកមេមុត ខេត្តត្បូងឃ្មុំ បាននៅឡើយទេ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ៕