2025-12-10 15:57
11

បន្ទាយមានជ័យ៖ កងយោធាថៃ បានបើកការបាញ់ផ្សែងពុលចូលក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់រស់នៅរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅវេលាម៉ោង ១៤និង២២នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ បានឱ្យដឹងថា នៅរសៀលនេះ បានឱ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្ត យោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយនៅម៉ោង ១៤និង២២នាទី ថ្ងៃពុធនេះ យោធាថៃបាញ់ផ្សែងពុល មកក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅក្រសួងការពារជាតិ បានចាត់ទុកថា សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕