2025-12-03 15:01
14

ថៃ៖ នៅថ្ងៃពុធ ទី០៣ ខែធ្នូនេះ អាជ្ញាធរថៃ បានរកឃើញសពមនុស្ស ចំនួន ០៩ នាក់ នៅក្នុងរថយន្ត Toyota Fortuner មួយគ្រឿង ដែលបានធ្លាក់ចូលក្នុងបណ្តាញប្រឡាយ ខាងក្រោយព្រះវិហារ Wat Ratsamanchan ក្នុងខេត្តរាជបុរី ប្រទេសថៃ។

តាមសេចក្តីរាយការណ៍ដំបូង រថយន្តនោះត្រូវបានរកឃើញនៅក្នុងទឹកប្រឡាយជម្រៅជាងមួយម៉ែត្រ ហើយសរសៃលួសជាច្រើនរបស់រថយន្តមានសភាពខូចខាត។ មនុស្ស ៩ នាក់ នៅក្នុងរថយន្តទាំងអស់ ត្រូវបានរកឃើញស្លាប់ នៅខាងក្នុងរថយន្ត។

ប៉ូលីស និងកម្លាំងជួយសង្គ្រោះមកពិនិត្យកន្លែងកើតហេតុ និងស្វែងរកមូលហេតុនៃការធ្លាក់រថយន្តនេះ។ ការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់ថា “ករណីនេះ ជាការគ្រោះថ្នាក់ចរាចរដោយកំហុសការបើកបរ ឬមានលក្ខណៈអ្វីផ្សេងកើតពីអំពើឧក្រិដ្ឋកម្ម”។

អាជ្ញាធរថៃកំពុងសម្របសម្រួលពិនិត្យសម្គាល់សព និងជូនដំណឹងទៅកាន់គ្រួសាររបស់អ្នករងគ្រោះ៕