2026-05-03 16:34
11

ការដុត ឬកំដៅអាស៊ីត ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការសាយភាយសារធាតុពុល ប៉ះពាល់ដល់ សុខភាពមនុស្ស នៅពេលដកដង្ហើម ស្រូបផ្សែងពុលបណ្តាល ឱ្យខូចផ្លូវដង្ហើមស្រួចស្រាល់ ហើមសួត និងជំងឺសួតរយៈពេលយូរ។ ការប៉ះផ្ទាល់នាំឱ្យរលាកធ្ងន់ធ្ងរ ខូចភ្នែក និងខូចស្បែក។ លើសពិនេះវាបង្កការប៉ះពាល់បរិស្ថាន ដូចជា ការបញ្ចេញផ្សែងអាស៊ីត រួមចំណែកដល់ភ្លៀងអាស៊ីត ដែលបំផ្លាញដល់រុក្ខជាតិ ក្នុងស្រុក ធ្វើឱ្យដីមានជាតិអាស៊ីត និងបំពុលប្រភពទឹក។

អ្នកជំនាញក្រសួងបរិស្ថាន តម្រូវឱ្យអនុវត្តវិធានការល្អបំផុត គឺម្ចាស់អាជីវកម្ម ឬសិប្បកម្មត្រូវប្រើឧបករណ៍សម្អាតផ្សែង (Fume Scrubbers)  ការប្រើប្រាស់ភ្នាក់ងារបន្សាបជាតិពុល (ដូចជា អ៊ុយរ៉េ បាស។ល។) និងការប្រើប្រាស់សម្ភារការពារខ្លួន (PPE) សម្រាប់គ្រប់គ្រងការបញ្ចេញជាតិពុល។ លើសពីនេះ ម្ចាស់អាជីវកម្ម ឬសិប្បកម្មត្រូវធ្វើប្រព្រឹត្តកម្មសំណល់ និងកុំបោះបង់ចោលទឹកសំណល់ អាស៊ីតដែលមិនបានធ្វើប្រព្រឹត្តកម្ម។ ប្រើប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវដើម្បីបន្សាប pH និងដកយកលោហៈធ្ងន់ដែលរលាយ។ ជាមួយគ្នានេះ ត្រូវមានការស្តុកទុកអាស៊ីតនៅក្នុងធុងឱ្យឆ្ងាយ ដើម្បីការពារការលេចធ្លាយចូលទៅក្នុងបរិស្ថាន។

សូមបញ្ជាក់ថា កន្លងមកនេះ បានសេចក្តីរាយការណីពីសាព័ត៌មាន និងប្រជាពលរដ្ឋ ករណីការដុតអាស៊ីនដេញមាស ឬផ្លាទីនណៅតាមទីតាំងមួយចំនួន បង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី ខេត្តនានា និងអាជ្ញាធរមូលដ្ឋាន ចុះពន្យល់ នែនាំ និងចាត់វិធានការឱ្យម្ចាស់អាជីវកម្ម ឬសិប្បកម្ម បញ្ឈប់ការដុតអាស៊ីត ដោយមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងផ្ទុយនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងករណីបានបំពុលខ្យលសាធារណៈ និងប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

ជារួមការដុត ឬកំដៅអាស៊ីតក្លរីឌ្រិច (HCl)  អាស៊ីតនីទ្រិច (HNO3) និងអាស៊ីតស៊ុលផួរិច (H2SO4) ក្នុងដំណើរការចាប់យកមាស បង្កឱ្យមានការសាយភាយសារធាតុពុលដូចជា អាសូតអុកស៊ីត (NOx) ស្ពាន់ធ័រអុកស៊ីត (SOx) និងផ្សែងអាស៊ីត បង្កឱ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ការបញ្ចេញជាតិអាស៊ីតពីបរិស្ថានធ្ងន់ធ្ងរ៕