2025-11-05 11:29
6

ការស្រាវជ្រាវថ្មីបានរកឃើញថា សូម្បីតែនៅក្នុងពិភពលោកដែលប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដោយ ក៏ការស្លាប់មុនអាយុដែលទាក់ទងនឹងការបំពុលខ្យល់នៅតែអាចកើន បានឡើងនៅអាស៊ីអាគ្នេយ៍។ ការស្លាប់មុនអាយុត្រូវបានចាត់ទុកថាជាករណីដែលកើតមាននៅពេលដែលវាកើតឡើងជាធម្មតា ដោយសារតែមូលហេតុដែលអាចការពារបាន ដូចជា កត្តាសេដ្ឋកិច្ចសង្គប និងបរិស្ថាន។ 

ការរកឃើញដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង (NTU) និងសាកលវិទ្យាល័យពហុបច្ចេកទេសម៉ាកាវក្នុងប្រទេសចិនបង្ហាញថា “ការចាត់វិធានការ ដើម្បីដោះស្រាយបប្រែបម្រួលអាកាសធាតុអាចបិនចាំបាច់ក្នុងការជួយកាត់បន្ថយការបំពុលខ្យល់នោះទេ”។ វិធានការគោលដៅ ដើម្បីកាត់បន្ថយការបញ្ចេញភាគល្អិតពុល ក៏ត្រូវបានទាមទារផងដែរ ដើម្បីរក្សាសុវត្ថិភាពមនុស្ស។ សកម្មភាពរបស់មនុស្ស ដូចជាការដុតឥន្ធនៈហ្វូស៊ីល និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តា ជំរុញដ៏សំខាន់នៃការប្រែប្រួលអាកាសធាតុ។ ឧស្ម័នទាំងនេះ ចាប់យកកំដៅព្រះអាទិត្យ ដែលធ្វើឱ្យសីតុណ្ហភាពពិភពលោកកើនឡើង។ នៅក្នុងតំបន់នេះ PM2.5 ភាគល្អិតដែលជាសមាសធាតុសំខាន់ នៃការបំពុលខ្យល់ - មកពីប្រភពដូចជាចំហេះឥន្ធនៈហ្វូស៊ីល និងផ្សែងរថយន្ត ឬត្រូវបានបង្កើតឡើងពី ប្រតិកម្មគីមីរវាងឧស្ម័ននៅក្នុងខ្យល់។ 

គិតត្រឹមឆ្នាំ២០២៤ ប្រជាជនជាង ៩០ ភាគរយ ដែលរស់នៅក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ បានដកដង្ហើមនូវខ្យល់ដែលត្រូវបានគេចាត់ទុកថា “មិនមានសុវត្ថិភាព” (ដែលលើកឡើងដោយអង្គការសុខភាពពិភពលោក) នេះបើយោងតាមគេហទំព័រកម្មវិធីបរិស្ថានរបស់ អង្គការសហប្រជាជាតិ។ នៅឆ្នាំ២០១៩ បាន ៦៤ ភាគរយនៃការបំពុល PM2.5 សរុបនៅក្នុងតំបន់ដែលបានប្រភពបកពីការដុតជីវម៉ាស ដូចជាឈើ សកម្មភាពលំនៅដ្ឋាន និងចំហេះឥន្ទនៈហ្វូស៊ីល។ នេះបើយោងតាមសាស្ត្រាចារ្យ Steve Yim ដែលដឹកនាំការសិក្សានេះ។

សារធាតុបំពុលទាំងនេះ ដែលមានទំហំចិនលើសពី 2.5 មីក្រូម៉ែត្រ អាចជ្រាបចូលទៅក្នុងសួត និងចរន្តឈាម ដែលបណ្តាលឱ្យបានជំងឺផ្លូវដង្ហើប និងសរសៃឈាមបេះដូង។ ពួកវារងផលប៉ះពាល់ដោយលក្ខខណ្ឌអាកាសធាតុ និងឧតុនិយប ដូចជាខ្យល់ សីតុណ្ហភាព និងសំណើម។ លោកសាស្ត្រាចារ្យ Yim ដែលជាប្រធានមជ្ឈមណ្ឌល NTU ដែលសិក្សាពីការប្រែប្រួលអាកាសធាតុ និងសុខភាពបរិស្ថាន បាននិយាយថា ប៉ារ៉ាម៉ែត្រនីមួយៗប៉ះពាល់ដល់របៀបដែលសារធាតុបំពុលត្រូវបានបង្កើតឡើង។ ប៉ុន្តែផលប៉ះពាល់ដែលបង្កឡើងដោយ អាកាសធាតុលើ PM2.5 ចំពោះសុខភាពមនុស្ស និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍មិនទាន់ត្រូវបានវាយតម្លៃយ៉ាងហ្មត់ចត់នៅឡើយទេ។ នេះបើយោងតាមការសិក្សា។ 

ក្រុមការងារបានប្រើប្រាស់គំរូអាកាសធាតុ និងគុណភាពខ្យល់ក្នុងតំបន់ និងទិន្នន័យអាកាសធាតុនាពេលអនាគត ដើម្បីកំណត់ពីរបៀបដែលការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ដល់កំបរាប់ PM2.5 លើអាស៊ីអាគ្នេយ៍នៅឆ្នាំ២០៥០។ ដើម្បីញែកផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ពួកគេបានសន្មតថាមិនមានការផ្លាស់ប្តូរចំពោះការបំពុល ខ្យល់នៅក្នុងតំបន់នោះទេ ហើយរក្សាអត្រាបំភាយឧស្ម័នឱ្យនៅថេរ។ បន្ទាប់មក អ្នកស្រាវជ្រាវបានធ្វើគំរូ ពីរបៀបដែលកំហាប់ PM2.5 នៅទូទាំងតំបន់នឹងការផ្លាស់ប្តូរនៅទូទាំងសេណារីយ៉ូអាកាសធាតុ ចំនួនបី។ សេណារីយ៉ូទាំងនេះ ត្រូវបានគេស្គាល់ថា ជាផ្លូវសេដ្ឋកិច្ចសង្គម ដែលបានចែករំលែក តាម ក្របខ័ណ្ឌមួយដែលត្រូវបានគេប្រើជាទូទៅក្នុងការសិក្សាអាកាសធាតុ ដើម្បីពិពណ៌នាអំពីសកម្មភាព សកលឆ្ពោះទៅរកការដោះស្រាយ និងការប្រែប្រួលអាកាសធាតុ។ សេណារីយ៉ូដែលមានសុទិដ្ឋិនិយមបំផុតបានសន្មតថាវាបានវឌ្ឍនភាពសកលលើការដោះស្រាយក្នុងការប្រែប្រួលអាកាសធាតុ ដោយប្រទេសនានាក្នុងការប្តេជ្ញាចិត្តចំពោះការអនុវត្តប្រកបដោយចីរភាព និងការបំភាយឧស្ម័នផ្ទះកញ្ចក់ អោយបានទាបបំផុត។ ម្យ៉ាងវិញទៀត សេណារីយ៉ូដែលជំរុញដោយឥន្ធនៈហ្វូស៊ីលបានលក្ខណៈផ្ទុយ នៃវឌ្ឍនភាពលើសកម្មភាពអាកាសធាតុជាប់គាំង ហើយប្រទេសនានាបានបង្កើនការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ សេណារីយ៉ូកណ្តាលបានសន្មតថាប្រទេសនានា បន្តគំរូអភិវឌ្ឍន៍ទៅតាមប្រវត្តិសាស្ត្ររបស់ពួកគេ។ ទិន្នន័យបង្ហាញថាកំហាប់ PM2.5 សរុបនៅទូទាំង តំបន់ត្រូវបានគេព្យាករថានឹងធ្លាក់ចុះពី ២.២ ភាគរយមកត្រឹម ៩.៨ ភាគរយនៅទូទាំងគន្លងទាំងបី។ នេះ ដោយសារតែការកើនឡើងនៃទឹកភ្លៀង ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការយកសារធាតុបំពុលទាំងនោះចេញពីខ្យល់។ ទឹកភ្លៀងសំដៅទៅលើទម្រង់ទឹកណាមួយ រូបទាំងភ្លៀង ព្រិល និង ទឹកសន្សើមជាដើម ដែលធ្លាក់មកលើផ្ទៃផែនដី ពីពពក។ ឧទាហរណ៍ ដំណក់ទឹកភ្លៀងអាចប្រមូលសារ ធាតុបំពុលនៅពេលដែលវាធ្លាក់ ដោយដើរតួជាសារធាតុសម្អាត។ ទោះជាយ៉ាងណា ក៏ដោយចំនួននៃការស្លាប់មុនអាយុនឹងនៅតែកើនឡើងក្នុងសេណារីយ៉ូទីពីរ។ នៅក្នុងសេណារីយ៉ូដែលមានសុទិដ្ឋិនិយមបំផុត តំបន់នេះនឹងជួបប្រទះនឹងសីតុណ្ហភាពក្តៅបន្តិច ជាមួយនឹងការកើនឡើងបន្តិចបន្តួចនៃទឹកភ្លៀង និងសំណើម។ទោះបីជាលក្ខខណ្ឌទាំងនេះគាំទ្រដល់ការដកយកសារធាតុបំពុលចេញពីខ្យល់ ក៏ដោយ លក្ខខណ្ឌស្ងួតក្នុងតំបន់តាមបណ្តោយតំបន់ដែលមានប្រជាជនរស់នៅច្រើន ដែលប្រមូលផ្តុំនៅក្នុង ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ នឹងធ្វើឱ្យបនុស្សនៅទីនោះប៉ះពាល់នឹង PM2.5 កាន់តែច្រើន។ នេះ អាចនាំឱ្យមានការកើនឡើង ៧.២ ភាគរយនៃការស្លាប់មុនអាយុ ហើយការខាតបង់សេដ្ឋកិច្ចនឹងកើនឡើងពី ៥៦០ ពាន់លានដុល្លារដល់ ៥៨០.៥ ពាន់លានដុល្លារ នេះជាការសិក្សាបានរកឃើញ។ នេះក៏ជា ករណីនៅក្នុងសេណារីយ៉ូដែលដំណើរការដោយឥន្ធនៈហ្វូស៊ីលផងដែរ ដែលចំនួននៃការស្លាប់បុនអាយុត្រូវបានគេព្យាករថានឹងកើនឡើង ៩.៦ ភាគរយ ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ៧៦៧.៥ ពាន់លានដុល្លារ។ 

លោកសាស្ត្រាចារ្យ Yim បាននិយាយថា “ប្រទេសសិង្ហបុរីងាយរងគ្រោះ ជាពិសេស ចំពោះលក្ខខណ្ឌបែបនេះ ដែលលក្ខខណ្ឌមិនអំណោយផលធ្វើឱ្យការប្រមូលផ្តុំសារធាតុបំពុលក្នុងស្រុកកាន់តែធ្ងន់ធ្ងរ”។ លោកបានបន្ថែមថា សីតុណ្ហភាពនៅក្នុងប្រទេសឥណ្ឌូនេស៊ី ថៃ និងមីយ៉ាន់ម៉ាអាច កើនឡើងរហូតដល់ ២ អង្សាសេ។ នៅក្នុងសេណារីយ៉ូកណ្តាល ការស្លាប់មុនអាយុសរុបនឹងការថយចុះ ១.៨ ភាគរយ ហើយការខាតបង់សេដ្ឋកិច្ចនឹងធ្លាក់ចុះមកត្រឹម ៣១៩.៥ ពាន់លានដុល្លារ ។ នេះ គឺ ដោយសារតែអាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថានឹងមានភាពកក់ក្តៅ និងសើបជាងមុន ដែលជួយបំបែកសារធាតុបំពុលនៅក្នុងខ្យល់។ ការរកឃើញបង្ហាញថា ការប្រែប្រួលអាកាសធាតុ និងការបំពុល PM2.5 ដែលជាប់ទាក់ទងគ្នា តម្រូវឱ្យមានយុទ្ធសាស្ត្ររួមគ្នាដើម្បីកាត់បន្ថយ។

លោកបានកត់សម្គាល់ថា គោលនយោបាយកាត់បន្ថយអាកាសធាតុដែលបរាជ័យក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់អាចធ្វើឱ្យមានបន្ទុកសុខភាព និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងតំបន់ត្រូពិច ដែលងាយរងគ្រោះ។ យោងតាមសាស្ត្រាចារ្យរង Koh Tieh Yong ដែលមិនបានចូលរូបក្នុងការសិក្សានេះ បានលើកឡើងថា បច្ចុប្បន្នមិនបានយុទ្ធសាស្ត្រគ្រប់គ្រងរួបគ្នាជាក់ស្តែងបែបនេះទេ។ “អត្រានៃការបំភាយឧស្ម័នពុលចិន ដែលថេរនៅក្នុងតំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចលឿនដូចជាអាស៊ីអាគ្នេយ៍នោះទេ”។ 

សាស្ត្រាចារ្យ Koh ដែលមានជំនាញខាងរូបវិទ្យាបរិយាកាសនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា “ចំណុចចាប់ផ្តើម គឺការខិតខំប្រឹងប្រែងតាមពេលវេលា និងការបញ្ជូនធនធានដែលកាត់បន្ថយការបំពុលទៅតាមរដូវមូសុង និងការប្រែប្រួលអាកាសធាតុរវាងឆ្នាំដើម្បីបង្កើនប្រសិទ្ធភាពផលប៉ះពាល់លើការកែលម្អគុណភាពខ្យល់”។ ចំណែក ក្រុមរបស់សាស្ត្រាចារ្យ Yim ក៏កំពុងសិក្សាពីរបៀបដែលការប្រែប្រួលអាកាសធាតុនឹងប៉ះពាល់ដល់ការបំពុលអូហ្សូនកម្រិតដី ហើយមានគម្រោងវាយតម្លៃ អំពីរបៀបដែលការបំភាយឧស្ម័នពុល ការប្រើប្រាស់ដីធ្លី និងការប្រែប្រួលអាកាសធាតុប្រសព្វគ្នា៕