សិល្បៈ៖ តារាចម្រៀងសំនៀងផ្អែម លីម តិចម៉េង រងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរពីបុរសវ័យចាស់ម្នាក់ទំនងស្រលាញ់ភេទដូចគ្នាថា ម្ចាស់ជើងឯកក្នុងកម្មិធីប្រឡងចម្រៀង CAMBODIAN IDOL រដូវកាលទី៤ មានទំនាក់ទំនងស្នេហ៍ជាមួយខ្លួន ដូចជាប្ដីប្រពន្ធតែឥតខាន់ស្លា មិនមានទំនួលខុសត្រូវ ហើយចង់ដោះដៃពីខ្លួន ខណៈ លីម តិចម៉េង បានបដិសេធ និងទាមទាររកយុត្តិធម៌ ក្រោយរងការចោទប្រកាន់ធ្ងន់ធ្ដរមិនអាចទទួលយកបាន ។
បុរសវ័យចំណាស់ម្នាក់ បានស្រែកយំក្ដែងៗតាមរយៈបណ្ដាញសង្គម និងទ្រហោរយំប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានទំនាក់ទំនងជាមួយតារាចម្រៀងមុខក្មេងសម្លេងចាស់ លីម តិចម៉េង ជាយូរណាស់មកហើយ ។ បើទោះបីជាមិនបង្ហាញជាសារធារណៈក៏ដោយ តែភាពស្និតស្នាលនឹងគ្នាមានភាពស៊ីជម្រៅ ប្រៀបដូចប្ដីប្រពន្ធអីចឹង។ ប្ដីខ្ញុំ! ប្រុសគេ! ឃើញប្ដីនៅជាមួយអ្នកផ្សេងឈឺចាប់ណាស់។
លោក លីម តិចម៉េង បានបដិសេដដាច់អហង្កាទៅលើការចោទប្រកាន់ខាងលើនេះ ថាជាការរំលោភរំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិឯកជនភាព និងជាការបរិហារកេរ្តិ៍ដ៏អាក្រក់បំផុត ធ្វើអោយប៉ះពាល់ដល់កេរត្តិ៍ឈ្មោះលោក មិនថាក្នុងនាមជាអ្នកសិល្បៈ ឬជាមនុស្សសាមញ្ញម្នាក់ក៏ដោយ។ លោក លីម តិចម៉េង បានបន្តថា នេះមិនមែនជាលើកទី១ទេ ដែលបុរសចំណាស់ស្រលាញ់ភេទដូចគ្នាម្នាក់នេះមករំខានជីវិតខ្លួន។ ដំបូងឡើយលោកមិនចង់យកទោសពៃអីទេ ព្រោះគិតថា ប្រហែលគាត់ស្រលាញ់ចូលចិត្ត និងគាំទ្រគាត់ទើបមិនចង់បំផ្លាញទឹកចិត្តអ្នកគាំទ្រខ្លួន។ តែជាក់ស្ដែង គឺមិនមែនបែបនោះទេ គឺបុរសចំណាស់ម្នាក់នេះស្រលាញ់ភេទដូចគ្នា ហើយមានបំណងចង់ភ្ជាប់និស្ស័យស្នេហ៍ទៅវិញ។
តែម្ដងនេះ លោក លីម តិចម៉េង អស់ភាពអត់ធ្មត់តទៀតលែងបាន សម្រេចកាត់ផ្ដេចនិស្ស័យស្នេហ៍តែម្ខាងនេះចោល ត្រឹមក្រដាស់មួយសន្លឹកបានដោយជោគជ័យ។ ក្រដាស់១សន្លឹក គឺប្រៀបដូចជា បន្ទាត់ស្នេហ៍ដាក់សញ្ញា “៕” ទៅលើបុរសស្រលាញ់ភេទដូចគ្នានេះ មិនអាចបំពានឈានចូលលោមស្នេហ៍តារាទៀតបាន។
លោក លីម តិចម៉េង បានដាក់ពាក្យបណ្ដឹង តម្រូវឱ្យធ្វើកិច្ចសន្យាដូចខាងក្រោម៖
ខ្ញុំបាទឈ្មោះ គុណ ពៅណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរ ធ្វើភ្លេងអង្គភាព មានទីលំនៅបច្ចុប្បន្នភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សូមសន្យា៣លក្ខណ្ឌ ជូនចំពោះលោក លីម តិចម៉េង ដែលមានអវុធហត្ថខណ្ឌកំពូល ជាសាក្សី៖
១-លុបចោលរាល់វីដេអូរសំណេរផ្សេងៗដែលពាក់ព័ន្ធជាមួយឈ្មោះ ដើម គិតម៉េង ចោលទាំងអស់។
២-ឈប់រំបានឯកជនភាពរបស់ឈ្មោះ លឹម តិចម៉េង តទៅទៀតក្នុងការរស់របស់គាត់ទៀតហើយ។
៣-បញ្ឈប់រាល់ការលាបពណ៌ប៉ះពាល់ដល់កិត្តិយស របស់ឈ្មោះ លឹម តិចម៉េង តទៅទៀត។
ខ្ញុំបាទសូមសន្យាថា ត្រូវតែគោរពអោយបាននៅកិច្ចសន្យាខាងលើ ក្រែងមិនពិតប្រាកដខ្ញុំបាទយល់ព្រមផ្តិតមេដៃទុកជាភស្តុតាង។
លោក លីម តិចម៉េង បានសង្កត់ធ្ងន់ថា “នេះជាលើកចុងក្រោយសម្រាប់បុគ្គលនេះ ហើយនេះជាមេដៃផ្ទាល់របស់បុគ្គលនេះ ។
នេះជាលើកទី២ ដែលខ្ញុំបានទុកឱកាសសម្រាប់គាត់ ក្នុងនាមជាខ្មែរ បើមានលើកទី៣ ច្បាប់ជាអ្នកដោះស្រាយ ។ រាល់វីដេអូសារភាព នឹង ស្នាមមេដៃគាត់ខ្ញុំ តម្កល់នៅច្បាប់ នឹង នៅខ្លួនឯងដើម្បីទុកការពារខ្លួន សូមអរគុណ” ៕




