2025-10-13 11:53
9

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី មានលើកឡើងថា នាយករដ្ឋមន្ត្រីថៃ សរសើរ និងគោរពទង្វើរបស់បុគ្គលដឹដឹកលាមកដែលបានប្រើសំឡេងខ្មោចលងរំខានប្រជាជនខ្មែរមិនឲ្យដេក។

លោក កែវ រ៉េមី សម្តែងការហួសចិត្តនាយករដ្ឋមន្រ្តីនៃប្រទេសមួយគាំទ្រទង្វើអសីលធម៌ ខ្វះការយល់ដឹងមិនស្គាល់ច្បាប់ទម្លាប់។

លោកបានលើកឡើងថា មានពាក្យខ្មែរយើងធ្លាប់និយាយថា៖ «បើចង់មើលសន្តានមនុស្សណាម្នាក់ដែលយើងមិនទាន់ស្គាល់វា យើងអាចមើលមនុស្សដែលវាសេពគប់» ហើយក៏មានពាក្យមួយទៀតថា៖ «នាងរត់រកអ្នក………..»។

យើងអាចធ្វើការសន្និដ្ឋានបានថា៖ «នាយករដ្ឋមន្ត្រីមួយនេះ ជានាយករដ្ឋមន្ត្រីកន្ថោរ ពីព្រោះមានតែកន្ថោរទេដែលទទួលស្វាគមន៍លាមក»។

ពាក់ព័ន្ធករណីនេះដែរ លោក បណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា «ពាលថៃ ធ្វើជាឆ្កួតឡប់លីលា ដើម្បីពង្វក់បង្វែរ សភាពការណ៍, កម្ពុជា ត្រូវតែអត់ធ្មត់កសាងឯកសារឱ្យគ្រប់ទាំងអស់ដាក់ទៅ UNSC ដោយមិនលើកលែងសូម្បីមួយ...!»។

លោកបន្ថែថា ថ្មីៗនេះ បុរសល្បីខាងឡានដោតទង់ជាតិថៃលើឡានដឹកលាមក គុនចំ បាឡាង (Kun Chom Palang) បានចាក់ធុងបាស និងចាក់បញ្ចាំងកុន នៅរាត្រីថ្ងៃទី១១ និងទី១២ ខែតុលា រំខានពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ។ សកម្មភាពនេះ ទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរ៉ាក់គុល យ៉ាងពេញទំហឹងផងដែរ។

នេះបានបញ្ចាក់ថា ថៃ ពិតជារដ្ឋពាល គាំទ្រសកម្មភាពពាល ព្រៃផ្សៃធ្វើទុក្ខបុកម្និញដល់កម្ពុជា។ ដូច្នេះ កម្ពុជា ត្រូវតែកសាងឯកសារឱ្យបានល្អិតល្អន់អំពីនយោបាយពាលថៃនេះ៕