2025-10-13 15:25
11

បាត់ដំបង៖  ទំនងជាលោក ឡៅ ពៅ ម្ចាស់សំណងរំលោភលើដីចំណីផ្លូវរហូតដល់១០ម៉ែត្រ ស្ថិតនៅភូមិគោរការ ឃុំដូនបា ស្រុកគាសក្រឡ ខេត្តបាត់ដំបង  ខ្សែក្រាស់ខ្នងធំទេដឹង បានជាចៅហ្វាយស្រុកគាសក្រឡ លោក ញឹក សារ៉ែន បញ្ជារឲ្យអភិបាលរងស្រុក២រូបចុះហាមឃាត់ និងធ្វើកិច្ចសន្យាឲ្យរុះរើរចេញជាបន្ទាន់ ។  ប៉ុន្តែហាក់បីគ្មានប្រសិទ្ធភាពនោះឡើយ កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ ដែលដឹកនាំដោយលោក ច្រែង សុជាតិ  និងលោក ឆេង ស៊ីវុត្ថា ដោយរកឃើញថាការសាងសងដេប៉ូប្រេងឥន្ធនៈនេះ ពិតជាបានរំលោភលើចំណីផ្លូវសាធារណៈប្រវែង ១០ ម៉ែត្រពិតប្រាកដមែន ក្រោយមករដ្ឋបាលស្រុក ក៏បានណែនាំ និងបញ្ជាឲ្យម្ចាស់សំណង់សាងសង់ការ៉ាសាងខាងលើ ធ្វើការរុះរើសំណង់ និងបញ្ឈប់ការសាងសង់បន្តទៀត ។ 

ប៉ុន្តែមិនត្រឹមតែមិនស្ដាប់តាមការណែនាំ និងអនុវត្តន៍តាមបទបញ្ជាររបស់ស្រុកប៉ុណ្ណោះទេ ថែមទាំងផ្គើនលើសដើម សំរុកសាងសងជិតរួចរាល់១០០% ទៅហើយរហូតដល់បច្ចុប្បន្ននេះ ដោយបានផ្លាស់ប្តូរនិងបំលែងពីសារ៉ាស់សាំងទៅជាផ្ទះលក់ដូរទៅវិញយ៉ាងរំភើយ ។ រឺមួយក៏ម្ចាស់សំណង់ខុសច្បាប់នេះចង់សាកសមត្ថភាពលោកចៅហ្វាយស្រុកគាសក្រឡទេដឹង ថាតើមានសមត្ថភាពចំពោះការអនុវត្តន៍ច្បាស់មានដល់តម្រិតណា? រឺក៏អំណាចប្រាក់ដុល្លារទើបអាជ្ញាធរមូលដ្ឋានតាំងពីថ្នាក់ឃុំរហូតដល់ស្រុកមិនហ៊ានសូម្បីតែក្អក ព្រោះតែហាទៅស្លាកខ្ជាកស្លែងស្ដះលើទ្រូងឯង ឲ្យអនុវត្តន៍តាមច្បាប់មិចនិងកើត។ 

ក្រោយហាមមិនស្ដាប់ប្រាប់មិនតាមរបស់ម្ចាស់សំណងការ៉ាសាងទំនើងខាងលើនេះ នៅថ្ងៃទី១៣ តុលានេះលោក ឆេង ស៊ីវុត្ថា អភិបាលរងស្រុកគាស់ក្រឡ បានឲ្យដឹងថា៖  លោកបានចុះផ្អាកជាទី២បន្ទាប់ពីទទួលព័ត៌មានថាលួចបន្តសាងសង ដោយម្ចាស់សំណង់ការ៉ាសសាំងខាងលើ យល់ព្រមបញ្ឃប់សាងសង់ទាំងស្រុក ដោយទុកសំណង់នេះត្រឹមប៉ុណ្ណឹងផ្អាកទាំងស្រុង ព្រោះគាត់មិនមានលទ្ធភាពក្នុងការរុះរើនោះទេ និងទទួលស្គាល់ថាពិតជាបានរំលោភលើដីរបស់រដ្ឋពិតប្រាកដមែន។ លោកបានបញ្ជាក់ថាលោកមិនទុកសំណងនេះដូចការស្នើសុំរបស់ម្ចាស់សំណង់នោះទេ ប៉ុន្តែដោយសារតែម្ចាស់សំណងខាងលើគាត់នៅកោះកុង ណាមួយដោយម្ចាស់ការ៉ាសសាំងមិនទាន់មានលទ្ធភាពក្នុងការរុះរើសដោយសន្យាថានិងព្យាយាមរកថវិការដើម្បីឲ្យជាងរុះរើរ អញ្ចឹងលោកមិនអាចទៅបង្ខំគាត់ឲ្យរុះរើសភ្លាមៗបាននោះទេ ។ ដោយឡែក លោក ច្រែង សុជាតិ   នៅថ្ងៃទី១៣ តុលានេះបានឲ្យដឹងថា៖ សកម្មភាពសំណង់បានផ្អាកអស់ហើយ ប៉ុន្តែគ្រាន់តែអង្គភាពយើងចោទសួរថា តើនិងមានវិធានការច្បាប់បែបណានៅសកម្មភាពដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុក?ស្រាប់តែលោក លោក ច្រែង សុជាតិ   អភិបាលរងស្រុករូបនេះចុចបិទទូរស័ព្ទយកតែម្ដង ប្រហែលជាចាក់ដោតពេក រកពាក្យឆ្លើយមិនរួចទេដឹងព្រោះជាចំនុចរសើប ៕