2025-10-09 16:08
10

បាល់ទាត់៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់នៅក្នុងពិភពលោក។ នេះបើយោងតាមក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ និង ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចេញផ្សាយកាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ។

The Bloomberg Billionaires Index ធ្វើការវាយតម្លៃអំពីទ្រព្យសម្បត្តិរបស់ Cristiano Ronaldo បានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេ ដែលទ្រព្យសម្បត្តិរបស់គាត់ឥឡូវនេះបានកើនឡើងដល់ ១.៤ពាន់លានដុល្លារ ក្នុងរយៈពេលជាង ២ទសវត្សរ៍ ដោយនៅក្លឹបធំៗមួយចំនួនរបស់អឺរ៉ុប រួមមាន Real Madrid, Manchester United និង Juventus ជាដើម និងបានជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើន។ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៤០ឆ្នាំរូបនេះបានចូលរួមចំណែក ក្នុងភាពលេចធ្លោរបស់គាត់ជាមួយនឹងក្រុមដែលរកកម្រៃបានសម្រាប់ការចូលចិត្ត Armani និង Nike ខណៈពេលគាត់ គឺត្រូវបានចាត់ចូលទៅក្នុងចំណាត់ថ្នាក់កំពូល កឡាករបាល់ទាត់មហាសេដ្ឋីដំបូងគេ មុនពេលគាត់ជិតចូលនិវត្តន៍ពីអាជីពបាល់ទាត់ ។

Ronaldo ពេលនេះ ជាកីឡាករបាល់ទាត់ម្នាក់ មិនត្រឹមតែមានសមត្ថភាពកំពូលនោះទេ ប៉ុន្តែថែមទាំងបានប្រើសមត្ថភាព និងប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួន រកចំណូលបានខ្ទង់ពាន់លានដុល្លារអាមេរិក និងបានក្លាយជាមហាសេដ្ឋីបាល់ទាត់ដំបូងគេបង្អស់ទៀតផង៕