
ចិន៖ ក្នុងជំជួបសម្តេងការគួរសម និងពិភាក្សាការងារជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) នៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតីបានគូសបញ្ជាក់ថា៖ «លោក António Guterres អគ្គលេខាធិការ UN កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ»។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់លើគណនីហ្វេសប៊ុកថា «អគ្គលេខាធិការ UN បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងនាមជាសមាជិក នៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន»។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អគ្គលេខាធិការ UN បានបញ្ជាក់ថា «លោកបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ»។ លោកអគ្គលេខាធិការបានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកអគ្គលេខាធិការ UN បានទទួលយកសំណើក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ៕